Wednesday, March 22, 2017
វិធីដ៏មានប្រសិទិ្ធភាពទាំង ៧យ៉ាងជួយការពារអ្នកពីជំងឺទឹកនោមផ្អែម
នៅពេលជំងឺទឹកនោមផ្អែមកើតឡើងលើរាងកាយអ្នក នោះគ្មានអ្វីអាចយកឈ្នះលើវាបានទេ។ ហេតុនេះហើយ វាជារឿងមួយសំខាន់ខ្លាំងណាស់ ដើម្បីការពារឱ្យចៀសផុតពីជំងឺមួយនេះ។
អាហារសម្បូរប្រូតេអ៊ីនខ្ពស់
មនុស្សកើតជំងឺទឹកនោមផ្អែមគួរទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន និងត្រូវចៀសវាងអាហារមានជាតិកាបូហៃដ្រាតខ្ពស់ និងអាហារមានជាតិខ្លាញ់។ អាហារសម្បូរជាតិប្រូតេអ៊ីនអាចជួយរក្សាកម្រិតថាមពល និងសម្រួលដល់ការរំលាយអាហារ។
បញ្ឈប់ការជក់បារី
ការជក់បារីបានប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូង និងការផលិតអរម៉ូន ធ្វើឱ្យអ្នកងាយនឹងកើតជំងឺទឹកនោមផ្អែម។ បញ្ឈប់ការជក់បារីនឹងមិនត្រឹមតែជួយការពារពីជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តែវានឹងបង្កើនសុខភាពពេញទាំងរាងកាយផងដែរ។
ទទួលទានទឹកឱ្យបានច្រើន
ទឹក ជាសារធាតុដ៏សំខាន់បំផុតចំពោះរាងកាយមនុស្ស។ វាជួយប្រឆាំងនឹងកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ ការទទួលទានទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃនឹងមិនត្រឹមតែជួយបង្កើនមុខងាររាងកាយប៉ុណ្ណោះទេ តែវាក៏ជួយការពារពីជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមទៀតផង។
គេងឱ្យបានគ្រប់គ្រាន់
តាមការសិក្សាកាលពីថ្មីៗនេះបានបង្ហាញថា មនុស្សពេញវ័យដែលគេងបានពី ៧-៨ម៉ោងជារៀងរាល់យប់មិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ បើប្រៀបធៀបនឹងអ្នកគេងមិនបានតិច។ ការគេងមិនបានគ្រប់គ្រាន់អាចរំខានដល់តុល្យភាពអរម៉ូនក្នុងរាងកាយ ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម។
ធ្វើលំហាត់ប្រាណ
ទម្លាប់ធ្វើសកម្មភាពជារៀងរាល់ថ្ងៃអាចជួយអ្នកការពារ ឬពន្យាពីជំងឺទឹកនោមផ្អែម។ អ្នកអាចចាប់ផ្តើមសកម្មភាពធម្មតាៗដូចជា ជិះកង់ ឬរត់ត្រឹកៗ។
ជាតិសរសៃ
អាហារសម្បូរជាតិសរសៃជួយស្រូបយកជាតិស្ករពីក្នុងឈាម និងការផលិតអាំងស៊ុយលីន ដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម។ អ្នកអាចទទួលទានស្រូវសាឡី និងគ្រាប់ធញ្ញជាតិ ព្រមទាំងអាហារសម្បូរជាតិសរសៃផ្សេងៗជាច្រើនទៀត។
ពិនិត្យជាតិស្ករ
វិធីការពារពីជំងឺទឹកនោមផ្អែមដែលប្រសើរបំផុតគឺ ត្រូវឧស្សាហ៍ទៅពិនិត្យមើលជាតិស្ករឱ្យបានទៀងទាត់ រៀងរាល់ ៣ឆ្នាំម្តងសម្រាប់អ្នកមានអាយុ ៤៥ឆ្នាំ និងលើសនេះ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment