Wednesday, March 22, 2017
អាថ៌កំបាំងនៃក្រូចឆ្មាចំពោះសុខភាពស្បែក អ្នគួរតែដឹង!
ក្រូចឆ្មាមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់បម្ហូបអាហារប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពស្បែកផងដែរ។ តើអ្នកដឹងទេថាក្រូចឆ្មាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះចំពោះស្បែក?
១. បន្ថយស្លាកស្នាម និងចំណុចខ្មៅៗ
ការផ្លាស់ប្ដូរពណ៌របស់ស្បែកទៅជាស្រអាប់ គឺបណ្តាលមកពី ស្បែកខូច និងមានស្នាមច្រើននៅលើស្បែក ដែលធ្វើឱ្យស្បែកមានសុខភាពមិនល្អ តែកុំបារម្ភអី ជាមួយនឹងទឹកក្រូចឆ្មាអាចជួយលោកអ្នកបាន ដោយគ្រាន់តែយកទឹកក្រូចឆ្មាមកលាបនៅលើស្បែក ដែលខូចស្រអាប់ និងមានស្នាម ជាប្រចាំវានឹងកាត់បន្ថយបញ្ហាទាំងនោះបាន។ ដើម្បីឱ្យមានប្រសិទ្ធិភាព អ្នកគួរតែអនុវត្តនៅមុនពេលចូលគេង ដោយទុកទឹកក្រូចឆ្មានៅលើស្បែករហូតដល់ពេលក្រោកពីដំណេក ត្រូវចាំថាយើងលាងសម្អាតវាចេញជាមួយនឹងទឹកស្អាត ។
២. ព្យាបាលបញ្ហាមុន
ទឹកក្រូចឆ្មាមានសារធាតុពិសេសម្យ៉ាងពីធម្មជាតិ ដែលមានសមត្ថភាពក្នុងការព្យាបាលមុន និងការពារការកកើតទ្បើងវិញនៃការកើតមុន ។ តាមការពិសោធន៍បានឱ្យដឹងថាការលាបទឹកក្រូចឆ្មានៅកន្លែង ដែលមានអាចម៍រុយ លទ្ធផលដែលទទួលបាននោះគឺ អាចកាត់បន្ថយអាចម៍រុយផងដែរ។ ដើម្បីឱ្យមានប្រសិទ្ធិភាពគួរគម្បីប្រើជាប្រចាំ ។
៣. កាត់បន្ថយកោសិកាស្បែកចាស់ និងបង្កើតកោសិកាស្បែកថ្មីទ្បើងវិញ
ទឹកក្រូចឆ្មាមានផ្ទុកនូវសារធាតុដែលមានសមត្ថភាពក្នុងការបង្កើតកោសិកាស្បែកថ្មី និងមានតួនាទីក្នុងការបកស្បែក និងលុបបំបាត់នូវកោសិកាស្បែកចាស់ ព្រមទាំងលុបបំបាត់ស្រទាប់ស្បែកដែលខូចចេញ។ ហើយវាក៏មានសមត្ថភាពធ្វើឱ្យស្បែកមានសភាពទន់រលោងផងដែរ ។
៤. អត្ថប្រយោជន៍ផ្សេងៗទៀត
ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀតនៃទឹកក្រូចឆ្មានេះ គឺធ្វើឱ្យស្បែកផ្លាស់ប្តូរពីស្រអាប់ទៅជាភ្លឺថ្លា និងផ្តល់សំណើមដល់ស្បែកជានិច្ច ហើយវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលមានផ្ទៃមុខ រួមទាំងកម្ចាត់នូវស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាពទៀតផង៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment