Wednesday, March 22, 2017

វិធី​ងាយៗ​ជួយ​សម្រក​ទម្ងន់​អ្នក​បាន ៥ គីឡូ​ក្នុង ១ សប្តាហ៍

No comments :

រាង​ស្លីម​ស្អាត​គួរឱ្យ​ស្រឡាញ់ ជា​ក្តីប្រាថ្នា​ដ៏ធំ​បំផុត​មួយ​របស់​អ្នក​មាន​រាង​ធាត់ ក្បាលពោះ​ធំ ។ ពួកគេ​មិន​ដឹង​ថា គួរតែ​ជ្រើសរើស​វិធីសាស្ត្រ​មួយ​ណា​ទើប​ល្អ ដើម្បី​ឱ្យ​ស្រក​គីឡូ​យ៉ាង​មាន​ប្រសិទ្ធិភាព និង​ឆាប់​រហ័ស ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព ។ ហេតុ​ដូចនេះ ទើប​យើង​ចង់​បង្ហាញ​អ្នក​ពី​វិធីសាស្ត្រ​ថ្មី​មួយ អាច​ជួយ​អ្នក​ឱ្យ​ក្លាយ​ជា​បុរស នារី​រាង​ស្រស់​សង្ហារ ។
អនុវត្ត​តាម​វិធី​នេះ អ្នក​នឹង​ស្រក​ទម្ងន់​បាន ៥ គីឡូ​ក្នុង ១ សប្តាហ៍ ៖

គ្រឿងផ្សំ

  • ក្រូចឆ្មា ៣ ផ្លែ
  • ជីវ៉ាន់ស៊ុយ ២ បាច់
  • ទឹក​ធម្មតា ២ លីត្រ ។

ការណែនាំ

  1. លាង​សម្អាត​ក្រូច​ឱ្យ​បាន​ស្អាត
  2. ដាក់​ដាំ​ទឹក​ក្នុង​ឆ្នាំង​មួយ​រយៈពេល ២-៣ នាទី រួច​ដាក់​ចុះ
  3. ហាន់​ក្រូចឆ្មា និង​ជីវ៉ាន់ស៊ុយ ហើយ​ដាក់​ចូល​ទៅក្នុង​ទឹក
  4. ច្រក​វា​ចូល​ទៅក្នុង​ដប រួច​រក្សាទុក​ក្នុង​ទូរទឹកកក​រយៈពេល ១ យប់
  5. លុះ​ព្រឹក​ឡើង ទទួលទាន​វា ។
ទទួលទាន​វា​ឱ្យ​បាន ១០០ ក្រាម​ជារៀងរាល់​ថ្ងៃ ។ លទ្ធផល​ពិត​ជា​នឹក​ស្មាន​មិន​ដល់ ។ កម្រិត​កូឡេស្តេរ៉ុល និង​ជាតិខ្លាញ់​ក្នុង​ខ្លួន​នឹង​ថយ​ចុះ​ស្រប​ពេល​ជាមួយ​គ្នា ៕

No comments :

Post a Comment