Wednesday, March 22, 2017
អត្ថប្រយោជន៍អស្ចារ្យ ៧យ៉ាងរបស់ផ្លែបំពេញរាជ
បើទោះបីជាផ្លែបំពេញរាជមិនសូវគេនិយមចូលចិត្តដូចផ្លែប៉ោម និងចេកក៏ដោយ តែការស្រាវជ្រាវជាច្រើនបានអះអាងថា ការទទួលទានផ្លែបំពេញរាជបានទៀងទាត់ អាចជួយពង្រឹងសុខភាពរបស់យើង។
សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាច្រើនបានស្រាវជ្រាវឡើងវិញពីអត្ថប្រយោជន៍សុខភាពបានពីធាតុផ្សំធម្មជាតិ ក្នុងនោះមានផ្លែបំពេញរាជ ជាធាតុផ្សំមួយមុខដែរ។ ដូច្នេះ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពបានពីការទទួលទានផ្លែបំពេញរាជ៖
១. ការពារពីជំងឺសរសៃឈាមបេះដូង
ដោយសារវត្តមាននៃអាស៊ីតប្រឆាំងអុកស៊ីតកម្ម និងវីតាមីនក្នុងផ្លែបំពេញរាជ វាមានសមត្ថភាពបង្កើនលំហូរឈាមទៅកាន់បេះដូង ការពារពីជំងឺបេះដូង។
២. ព្យាបាលអាឡាក់ហ្ស៊ី
ដោយសារផ្លែបំពេញរាជផ្ទុកអាស៊ីតសេនដូរីនិច និងអាស៊ីតប្រ៊ីយូណូទិច វាអាចកម្ចាត់សារធាតុអាឡាក់ហ្ស៊ីពីក្នុងខ្លួន ការពារ និងព្យាបាលប្រតិកម្មអាឡាក់ហ្ស៊ី។
៣. កាត់បន្ថយជាតិកូឡេស្តេរ៉ុល
ផ្លែបំពេញរាជសម្បូរទៅដោយជាតិសរសៃ ដូច្នេះពេលយើងបានទទួលទានវា ជាតិសរសៃក្នុងខ្លួននឹងទៅកម្ចាត់ជាតិកូឡេស្តេរ៉ុល ធ្វើឱ្យអ្នកមានសុខភាពល្អ។
៤. ការពារពីបញ្ហាដង្កូវស៊ីធ្មេញ
សារធាតុប្រឆាំងបាក់តេរីក្នុងផ្លែបំពេញរាជ អាចជួយកម្ចាត់បាក់តេរីក្នុងមាត់អ្នក ការពារពីដង្កូវស៊ីធ្មេញ និងបំបាត់ក្លិនមាត់។
៥. ការពារពីជំងឺមហារីក
ផ្លែបំពេញរាជត្រូវបានគេទទួលស្គាល់ថា អាចជួយការពារពីប្រភេទជំងឺមហារីក ជាពិសេសជំងឺមហារីកគ្រាប់ឈាម ព្រោះវាសម្បូរសារធាតុហ្វីតូ អាចបញ្ឈប់កំណើតនៃកោសិកាមហារីកបាន។
៦. ការពារពីជំងឺបាត់បង់ការចងចាំ
ផ្លែបំពេញរាជមានសមត្ថភាពចិញ្ចឹមកោសិកាខួរក្បាល និងពន្យាការបាត់បង់កោសិកា អាចការពារពីជំងឺបាត់បង់ការចងចាំ។
៧. ព្យាបាលជំងឺរាករូស
ដាក់ផ្លែបំពេញរាជ ២-៣ដុំស្ងោរលាយជាមួយទឹកខ្មេះ រួចទទួលទាន អាចជួយបំបាត់អាការៈរាករូសរបស់អ្នកបាន៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment