Thursday, March 23, 2017

ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន​៣​នាក់​

No comments :
 ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌ ​និងប៉ុ​សិ៍្ត​ឫស្សីកែវ​បាន​បើក​កិច្ចប្រតិប​ត្តិ​ការ បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​បេ​តុ​ង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ឃាត់​ជនសង្ស័យ​ចំនួន​០៣​នាក់​នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០២​នាទី​រំលង​អា​ធ្រា​ត្រ​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០៣​នាក់​រួមមាន​១.ឈ្មោះ​ ហួ ជា​ហេង ភេទ​ប្រុស អាយុ​២​៧​​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៦ ក្រុមទី​០៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា (​ជួញដូរ​), ២.​ឈ្មោះ ឈិ​ត  រិ​ទ្ធិ​សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​តារាង​បាល់ ​ស្នាក់នៅ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ (​ប្រើប្រាស់​) ​និង​៣.ឈ្មោះ សេង ​សិលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​តា​រាង​បាល់ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​(​ប្រើប្រាស់​)​។​ សម្ភារៈ​ដកហូត​មាន៖ ១.ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់ ១​កញ្ចប់​ធំ និង​២.ថង់​ស​ម្រាប់​ច្រក​គ្រឿង​មួយចំនួន​។​
    ក្នុងករណីនេះ​ប៉ូលិស​បាន និងកំពុង​សាកសួរ​យក​ចម្លើយ​ក​សា​ង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី៕


No comments :

Post a Comment