Wednesday, March 22, 2017

អាថ៌កំបាំង ៥យ៉ាងធ្វើឲ្យមានតុល្យភាពអ័រម៉ូន និងមករដូវទៀងទាត់

No comments :
នៅពេល​កំពុង​ព្យាយាម​កាត់បន្ថយ​អាការៈឈឺចាប់​មុន​មករដូវ សារៈសំខាន់​នៃការ​ទទួលទាន​អាហារល្អៗ​ពិតជា​ពិបាក​យល់ណាស់។ ថ្លើម​ត្រូវដំណើរ​ការដើម្បីកម្ចាត់​ជាតិពុលចេញ​ពីក្នុងឈាម និងរក្សា​កម្រិតគ្លុយ​កូសឲ្យ​នៅធម្មតា។ ការកាត់​បន្ថយការ​ទទួលទានអាហារ អាចបង្ក​ជាបញ្ហា​ដូចជា រាងកាយ​បាត់បង់​សារធាតុ​ចិញ្ចឹមសំខាន់ៗ និងធ្វើ​ឲ្យអារម្មណ៍​ងាយប្រែប្រួល អស់​កម្លាំង គេងមិនលក់ និងមករដូវ​មិនទៀង។ ការបាន​ដឹងពីអ្វី​ដែលត្រូវ​ទទួលទាន ក៏ដូចជាអ្វី​ដែលត្រូវជៀសវាង អាចជួយរក្សា​កម្រិតតុល្យភាព​អ័រម៉ូន និងកាត់​បន្ថយអាការៈ​ឈឺចាប់​មុនមករដូវ។

១. ជាតិស្ករក្នុងឈាម

ការរក្សាជាតិស្ក​រក្នុងឈាម​បានល្អជា​រឿងមួយ​សំខាន់ ដើម្បីការពារ​ពីភាព​តានតឹង ដែលរាំង​ស្ទះដល់​ការផលិត​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន និងបណ្តាល​ឲ្យអតុល្យភាព​អ័រម៉ូន។ ប្រសិនបើ​ថ្លើម​ដំណើរការ​មិន​បានល្អទេ កម្រិត​នៃគ្លីកូសែន​ក្នុងឈាម​អាចធ្លាក់​ចុះ ហើយ​លទ្ធផលធ្វើឲ្យ​កើតជម្ងឺត​ម្រងនោម។
លើស​ពីនេះទៀត វាអាច​បណ្តាលឲ្យ​អស់កម្លាំង និងឆាប់​មួម៉ៅ។ ដើម្បី​រក្សាកម្រិត​ជាតិស្ករ​ក្នុងឈាម​ឲ្យនៅធម្មតា អ្នកត្រូវ​ទទួលទានអាហារ​ដែលមានផ្ទុក​កាបូហៃដ្រាត ជាតិខ្លាញ់ និងប្រូតេ​អុីនឲ្យ​បានគ្រប់គ្រាន់។ មនុស្សមួយ​ចំនួន​ត្រូវតែទទួលទាន​អាហារឲ្យបានញឹកញាប់ ប្រសិន​បើនេះ​ជាបញ្ហា​ធ្ងន់ធ្ងរ។

២. បង្កើនការផលិតអរម៉ូនដោយការទទួលទានអាហារ

វីតាមីនជា​ច្រើនដូចជា វីតាមីន E និងA ទង់ដែង និងអាហារ​មួយចំនួន​ទៀត មានប្រភព​មកពី​សាច់សត្វ មានសារៈ​សំខាន់​ចំពោះការផលិត​អ័រម៉ូន។ អាហារដែល​ផ្តល់សារធាតុ​ចិញ្ចឹមដល់ថ្លើម​មានដូចជា ស៊ុត ទឹកដោះគោ និងអាហារ​សមុទ្រ ក៏អាចជួយ​បង្កើនសមត្ថភាព​ការកម្ចាត់​ជាតិពុល​ចេញពីរាងកាយ និងផ្តល់តុល្យភាព​សុខភាព។ អាស៊ីត​អាមីណូ​ដែលរារាំង​ដល់ការ​ផលិតអ័រម៉ូន គួរតែ​ចៀសវាងដូចជា អាហារមាន​ជាតិដែក ឬសាច់សុទ្ធ។ កត្តាផ្សេង​ទៀតដូចជា ថ្នាំពន្យា​កំណើត ឬការត្រូវ​នឹងកាំ​រស្មីយូវី និង​កាំរស្មីX ក៏អាច​បង្អាក់​ដល់ការផលិត​អ័រម៉ូនដែរ។

៣. តួនាទីរបស់ជាតិពុល

ជាតិពុលជាសារធាតុ​ដែលផលិត​ឡើងនៅក្នុង​រាងកាយដែល​អាចផ្តល់​ផលប៉ះពាល់ ប្រសិន​បើទុកវា​ឲ្យកើតឡើង។ តួនាទី​របស់ថ្លើមគឺ ត្រូវសម្អាត​ជាតិពុល​ក្នុងឈាម ប៉ុន្តែមុខងារ​នេះអាច​រាំងស្ទះបាន នៅពេល​ថ្លើមកំពុងប្រើ​ប្រភពរបស់វា សម្រាប់​កិច្ចការដទៃ​ផ្សេងទៀត​ដូចជា ការរំលាយ​អាហារជាដើម។
អាហារដែល​ងាយនឹងរំលាយអាច​ឲ្យថ្លើមដំណើរ​ការបាន​កាន់តែប្រសើរ ដោយជួយ​កាត់បន្ថយប​រិមាណជាតិពុល​ដែលត្រូវ​បានផលិតឡើង។ អ្នកជំនាញ​បានណែនាំឲ្យ ទទួលទាន​ផ្លែឈើ និងមើម​បន្លែ ព្រោះរបស់អស់​នេះមានផ្ទុកសារ​ធាតុចិញ្ចឹម។ ជាពិសេស មើមការ៉ុតអាចជួយ​ស្រូបយកជាតិពុល និងអ័រម៉ូន​អឺសស្ត្រូសែន ដែលជា​មូលហេតុ​ចម្បងនាំឲ្យឈឺ​ចាប់មុនមករដូវ។ ទឹកដោះ​គោក៏ជា​ប្រភពដ៏ល្អនៃសារ​ធាតុប្រូតេអុីន​ផងដែរ ប្រសិនបើអ្នក​គ្មានបញ្ហា​នឹងការរំលាយសារ​ធាតុក្នុង​ទឹកដោះគោ។

៤. រក្សាកម្រិតធាតុម៉ាញ៉េស្យូម និងស័ង្កសី

កម្រិតនៃធាតុម៉ាញ៉េស្យូមទាប​នៅក្នុងឈាម អាចបណ្តាល​ឲ្យកើតមានអាការៈ​ឈឺចាប់ញឹកញាប់ មុនពេល​មករដូវ។ អាហារ​ជាច្រើនគ្មានផ្ទុក​បរិមាណធាតុ​ម៉ាញ៉េស្យូម​គ្រប់គ្រាន់ ដោយសារ​បានឆ្លងកាត់​ពីឧស្សាហកម្ម ហើយបញ្ហា​មិនគ្រប់​គ្រាន់នេះ កំពុងតែកើនឡើងនៅ​ក្នុងសង្គម​ឧស្សាហកម្ម។ អំបិល Epsom ជារបស់​ដ៏ល្អបំផុត អាចជួយ​ស្រូប​យកធាតុ​ម៉ាញ៉េស្យូម បើទោះបីជាមាន​ជម្រើសផ្សេង​ទៀតដូចជា ប្រេង និង​ឡេក៏ដោយ។ ការទទួលទាន​អាហារដូចជា សាច់ក្រហម និងសាច់បក្សី​មុនពេលអាការៈ​ឈឺចាប់កើតឡើង អាចជួយ​កាត់បន្ថយអាការៈ​ហើមពោះ និងមិន​ស្រួលខ្លួន។ ធាតុស័ង្ក​សីច្រើនខ្លាំងពេក អាចរាំងស្ទះ​ដល់ការស្រូបយក​ទង់ដែង ហើយត្រូវ​តែប្រើ និងផ្គត់ផ្គង់​បានគ្រប់គ្រាន់​តែម្យ៉ាង​គត់នៅ​ពេលចាំបាច់។

៥. អ្វីដែលត្រូវជៀសវាង

ជាក់ស្តែង គួរតែកាត់បន្ថយភាពតាន​តឹងរបស់អ្នក។ អាឡាក់ហ្ស៊ី ឬប្រតិកម្ម​ផ្សេងៗទៀត អាចប៉ះ​ពាល់ដល់ភាព​ស៊ាំ។ គួរ​តែ​ជៀស​វាង​ពីជាតិ​ស្រវឹង ព្រោះ​វាធ្វើឲ្យ​ជាតិស្ករ​ក្នុងឈាមតិច និងបាត់​បង់វីតាមីន B6 ក្នុងរាង​កាយ។ ភេសជ្ជៈ​ដែលផ្ទុក​ជាតិ​កាហ្វេអុីន​អាចធ្វើឲ្យអារម្មណ៍​ប្រែប្រួល និងសុដន់​ប្រែជា​ទន់ជ្រាយ ហើយគួរ​តែទទួលទាន​តែជាតិហិរ​ជំនួសវិញដូចជា តែឆាម៉ូមៀល ឬភេសជ្ជៈ​ដែលគ្មានជាតិ​កាហ្វេអុីន។
ទាក់ទង​នឹងបញ្ហាសុខភាព​ជាច្រើន ការឈឺចាប់​មុនមករដូវ និងបញ្ហា​អតុល្យភាពអរម៉ូន​ពាក់ព័ន្ធ​នឹងរបបអាហារ និងជីវិតរស់​នៅប្រចាំថ្ងៃ។ មិនថា​នៅទីណាទេ មនុស្សតែង​តែចង់បាន​ប្រភពធម្មជាតិ មិនមែនរបស់​ចម្រាញ់។ ប្រភពធម្មជាតិ​ជួយសម្រួលដល់ការរំលាយ​អាហារ និងដំណើរ​ការនៃសម្រូប ដែលក៏អាច​ជួយរក្សា​តុល្យភាពអ័រម៉ូន​បានល្អ។ យកចិត្តទុក​ដាក់ទៅ​លើរាងកាយ និងការឆ្លើយតប​ទៅនឹងបរិស្ថាន ហើយកត្តារ​បបអាហារពិត​ជាសំខាន់​ចំពោះ​បញ្ហានេះ ឬបញ្ហា​សុខភាពដទៃ​ផ្សេងទៀត៕

No comments :

Post a Comment