Wednesday, March 22, 2017

អាការៈ និង​របបអាហារ​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ១

No comments :

វា​ពិតជា​ពិបាក​នឹង​មើល​ដឹង​ណាស់​ពី​អាការៈ ការលូតលាស់​របស់​ទារក និង​បម្រែបម្រួល​រាងកាយ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ១ ។ តែ​កុំ​បារម្ភ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ឱ្យ​បាន​ឃើញ​ច្បាស់​ពី​អាការៈ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ដំបូង ។
យល់​ល្អ​អ្នក​គួរ​ដឹង​ច្បាស់​ថា​មាន​ផ្ទៃពោះ​ប្រាកដ​មែន មុនពេល​អ្វីៗ​ត្រូវ​យឺត​ពេល ។ ត្រូវ​ប្រាកដ​ថា អ្នក​មាន​សុខភាព​ល្អ និង​គ្មាន​ជំងឺ​ក្នុង​អំឡុង​ពេល​ពពោះ ព្រោះ​មនុស្ស​គ្រប់គ្នា​គ្មាន​សំណាង​ទេ ដោយសារ​ម្តាយ​ខ្លះ​ធ្វើ​តេស្ត​ឃើញ​ជំងឺ​មហារីក​ឈាម​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ។ ហើយ​វា​ក៏​ចាំបាច់​ត្រូវ​ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ​ផ្តើម​ពី​ជំហ៊ាន​មាន​គភ៌​ដំបូង​ទៅ ។
ពិនិត្យ​មើល​អាការៈ និង​របបអាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ១ ៖

អបអរសាទរ បើសិន​អ្នក​បាត់​រដូវ

សញ្ញា​ចម្បង​គេ​បញ្ជាក់​ថា អ្នក​មាន​ផ្ទៃពោះ​គឺ ការបាត់​រដូវ ។ អ្នក​អាច​ធ្វើ​តេស្ត​មើល​ផ្ទៃពោះ​ដោយ​ខ្លួនឯង ដើម្បី​ដឹង​លទ្ធផល​ត្រឹមត្រូវ ។

គ្មាន​បម្រែបម្រួល​រាងកាយ​ណាមួយ​កើតឡើង​ក្នុង​សប្តាហ៍​មាន​ផ្ទៃពោះ​ដំបូង​ទេ

តែ​អ្នក​នៅតែ​អាច​ប្រឈមមុខ​នឹង​បញ្ហា​ក្រពះ ទល់លាមក និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ដំណាក់កាល​នេះ ។

អ្នក​អាច​មាន​ផ្ទៃពោះ ប្រសិនបើ​អ្នក​ចាញ់​កូន ឬ​ក្អួតចង្អោរ

បើសិន​អ្នក​រុះរាន់​ទៅ​ក្អួត​ក្នុង​បន្ទប់ទឹក​ញឹកញាប់ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​ភ្លាម ។តែ​ទោះជា​យ៉ាងណា អាការៈ​មាន​ផ្ទៃពោះ​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូចគ្នា​ទេ ។

អាការៈ​ជាច្រើន​ទៀត​បញ្ជាក់​ថា មាន​ផ្ទៃពោះ

អាការៈ​នៃ​ការមាន​ផ្ទៃពោះ​សប្តាហ៍​ដំបូង​ផ្សេងទៀត​រួម​មាន អារម្មណ៍​រវើរវាយ ឈឺចាប់​សុដន់ ហត់នឿយ និង​បម្រែបម្រួល​អរម៉ូន ។ ជំហ៊ាន​បន្ទាប់​ក្រោយ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​គឺ ត្រូវ​ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ។

ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន

មិន​ត្រូវ​ឱ្យ​ខ្លួន​អ្នក​ស្រេកឃ្លាន​ឡើយ ។ ឧស្សាហ៍​ញ៉ាំ​អាហារ​តិចតួច​រហូត ដើម្បី​ឱ្យ​ការលូតលាស់ និង​ធំធាត់​របស់​កូន​បាន​ល្អ ។

ទទួលទាន​បន្លែ ផ្លែឈើ​ឱ្យបាន​ច្រើន

អ្នក​ត្រូវ​ពិសារ​អាហារ​ជាតិម្សៅ​ដូចជា បាយ នំប៉័ង ផាស្តា ដំឡូង​ស្ងោរ ឬ​ដុត និង​អាហារ​សម្បូរ​ប្រូតេអ៊ីន​មាន ស៊ុត មាន់ សណ្តែក សណ្តែកសៀង ។

ពិសារ​ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​ឱ្យ​បាន​ទៀងទាត់

វា​ជា​ជាតិ​កាល់ស្យូម​ចាំបាច់​សម្រាប់​អ្នក និង​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ។

អាស៊ីត​ហ្វូឡិច​សំខាន់​ចំពោះ​កោសិកា​លូតលាស់ និង​ការបន្ត​ពូជ

ទទួលទាន​អាស៊ីត​ហ្វូឡិច​ឱ្យ​បាន ៤០០-៨០០ មីក្រូក្រាម​ជា​ប្រចាំ ដើម្បី​កាត់បន្ថយ​កំណើត​កូន​មក​ខូច ឬ​ខ្វះ​សរីរាង្គ ។ អាហារ​សម្បូរ​អាស៊ីត​ហ្វូឡិច​មាន បន្លែ​ស្លឹក​បៃតង ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​គ្រៀម ស្រូវអូក និង​ពោត ។

ចៀសវាង​ជាតិស្រវឹង និង​អាហារ​ផ្អាប់

No comments :

Post a Comment