Wednesday, March 22, 2017

វិធី​ព្យាបាល​បន្ទាន់ ពេល​រលាក​ទឹក​ក្តៅ​

No comments :
បងៗស្ត្រី​មេផ្ទះ​ដែល​ចូល​ចង្ក្រាន​ដាំ​ស្ល​អាច​នឹងមាន​ពេលខ្លះ​ភ្លាត់ភ្លាំង ឬ​ធ្វើ​ទឹក​ក្តៅ​កំពប់​បណ្តាលឱ្យ​រលា​កដៃ​ខ្លួនឯង ឬច្រឡំ​លូកដៃ​ទៅ​ប៉ះ​នឹង​ឆ្នាំង​ដែល​កំពុង​ក្តៅ​ខ្លាំង​នាំឱ្យ​រលាក​ក្តៅក្រហាយ​ផ្សា ខាងក្រោម​នេះ​គឺជា​វិធី​ព្យ​បាល​បន្ទាន់ភ្លាមៗនៅពេល​លោកអ្នក ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​រលាក​ទឹក​ក្តៅ ឬ​ត្រូវ​ធ្វើឱ្យ​រលាក​ដោយ​របស់​ដែល​ក្តៅ​ខ្លាំង​ណាមួយ ។



យក​ស៊ុត​មក​គោះ​បំបែក​យកតែ​ស៊ុត-សមក​លាប​នៅលើ​កន្លែង​ដែល​រលាក ហើយ​ទុកចោល​រហូត​ស្ងួត​ដោយ​ខ្លួនឯង និង​រង់ចាំ​មួយស្របក់​ធំ​ទៀត សឹម​លាង​ចេញ​ដោយ​ទឹកស្អាត កន្លែង​ដែល​រលាក​នឹង​គ្មាន​ស្នាម​កន្ទួល​ក្រហម ឬ​ឡើង​ពងបែក​ឡើយ ។ តែ​ចំណុច​សំខាន់​គឺ មុនពេល​លាប​ស៊ុត-ស​ចូរ​កុំឱ្យ​ប៉ះ​ទឹក​ត្រជាក់ ឬ​របស់​អ្វី​មុន​ឱ្យសោះ និង​កុំ​កេះ ឬ​អេះ​ពេលដែល​ស៊ុត-ស​ជិត​ស្ងួត ព្រោះ​អាចធ្វើឱ្យ​របកស្បែក​មក​ជាមួយ​បាន៕

No comments :

Post a Comment