Wednesday, March 22, 2017

វិធី​បំបាត់​អាការ​ហឹរ​

No comments :
ជំនឿ​ចាស់​ពី​ដើម : ផឹកទឹក​ត្រជាក់​ភ្លាម ព្រោះ​សង្ឃឹមថា​អាច​នឹង​ពន្លត់​ភាព​ហឹរ​ក្តៅ​បាន។
លទ្ធផល​ទទួលបាន : មិនបាន​ជួយ​ឱ្យ​អ្នក​បាត់​ហឹរ​ឡើយ ផ្ទុយទៅវិញ​ការផឹក​ទឹក​រឹតតែ​ធ្វើឱ្យ​ភាព​ហឹរ​សាយភាយ​ពេញមាត់​កាន់តែខ្លាំង​ឡើង ។
វិធី​បំបាត់​អាការ​ហឹរ :
1 .  ទទួលទាន​បាយ  នំប៉័ង ឬ​ផឹក​ទឹកដោះគោ បន្ទាប់ពីនោះ​សឹម​បៀម​ស្ករ​គ្រាប់ ព្រោះ​ភាព​ផ្អែម​របស់​ស្ករ​គ្រាប់​នឹង​ជួយ​បឺត​យក​សារធាតុ ឃែ​ប​សាយ​ស៊ីន(Capsaicin)ដែលជា​អ្នក​ធ្វើឱ្យ​កើត​ភាព​ហឹរ​ក្តៅក្រហាយ​ពេល​អណ្តាត ឬ​អវយវៈ​ណាមួយ​ប៉ះ​នឹង​សាច់​ម្ទេស ។
2 .  ផឹកទឹក​ក្រូចឆ្មារ ឬ​ទឹក​ផ្លែ​ប៉េងប៉ោះស្រស់ៗ នឹង​ជួយ​បំបាត់​អាការ​ហឹរ​បាន ព្រោះ​សារជាតិ​អាស៊ីត​ជូរ​នឹង​ទៅ​បញ្ចេញ​ប្រតិកម្ម ធ្វើឱ្យ​ភាព​ហឹរ​បញ្ចេញ​ឥទ្ធិពល​បាន​តិចជាង​ប្រក្រតី៕

No comments :

Post a Comment