Wednesday, March 22, 2017

ចង់​បាន​ស្បែក​មុខ​ស ម៉ត់​រលោង​ដូច​នាង​អនុវត្ត​វិធី​មិន​គួរឱ្យ​ជឿ ៤ យ៉ាង​នេះ

No comments :
មនុស្ស​ម្នាក់ៗ​មិន​ថា​ប្រុស ឬ​ស្រី​ទេ តែងតែ​ប្រាថ្នា​ចង់​បាន​ផ្ទៃមុខ​ស្អាត ស្រស់​ថ្លា ម៉ត់​រលោង​គួរឱ្យ​ទាក់ទាញ ។ ដូច្នេះ យើង​នឹង​បង្ហាញ​លោក​អ្នក​ពី​វិធី​ដែល​មិន​គួរឱ្យ​ជឿ ៤ យ៉ាង​ធ្វើឱ្យ​ស្បែក​មុខ​អ្នក​ស ភ្លឺ​ថ្លា សាច់​មុខ​ម៉ត់ខៃ​តាម​បែប​ធម្មជាតិ ៖

១. ទឹក​ក្រូចឆ្មា

ច្របាច់​យក​ទឹក​ក្រូចឆ្មា រួច​ប្រើ​សំឡី​ជ្រលក់​លាប​ពេញ​លើ​ផ្ទៃមុខ​របស់​អ្នក ។ លាង​សម្អាត​ក្រោយ​រយៈពេល ១ ម៉ោង ។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​នឹង​ជួយ​រឹត​បន្តឹង​ស្បែក​មុខ និង​បំបាត់​ស្លាកស្នាម​លើ​ផ្ទៃមុខ ។

២. ក្រូចឆ្មា ប៉េងប៉ោះ និង​រមៀត

ដាក់​ទឹក​ក្រូចឆ្មា ៣ ស្លាបព្រាកាហ្វេ​លាយ​ជាមួយ​ទឹក​ប៉េងប៉ោះ ១ ស្លាបព្រាកាហ្វេ និង​រមៀត ១ ច្បិច​ច្របល់​ចូលគ្នា​ឱ្យ​សព្វ ។ វា​នឹង​ធ្វើឱ្យ​សាច់​មុខ​អ្នក​ស្អាត គួរ​ឱ្យ​ទាក់ទាញ ។ លាប​វា​លើ​ផ្ទៃមុខ និង​លាង​សម្អាត​វា​ចេញ ក្រោយ​រយៈពេល ១ ម៉ោង ។

៣. ក្រូចឆ្មា ទឹកដោះគោ ទឹកឃ្មុំ

ច្របល់​ទឹក​ក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ​ជាមួយ​ទឹកឃ្មុំ និង​ម្សៅ​ទឹកដោះគោ ១ ស្លាបព្រាបាយ ហើយ​លាប​លើ​ផ្ទៃមុខ​អ្នក ។ រង់ចាំ​រហូត​ដល់​ស្ងួត មុនពេល​លាង​សម្អាត​នឹង​ទឹក​ត្រជាក់ ។ ប្រើ​វិធី​នេះ​ឱ្យ​បាន​ជារៀងរាល់​ថ្ងៃ ស្បែក​មុខ​នឹង​ម៉ត់​រលោង ។

៤. ក្រូចឆ្មា និង​ទឹកដូង

ល្បាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹកដូង​មិន​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​មុខ​ភ្លឺថ្លា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អ្នក​សម្អាត និង​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក ។ ដូចនេះ លាយ​ទឹក​ក្រូចឆ្មា ២-៣ ដំណក់​ជាមួយ​ទឹកដូង រួច​លាប​លើ​ស្បែក​មុខ​អ្នក ៕

No comments :

Post a Comment