Friday, March 24, 2017
ផលអាក្រក់ពីថ្នាំប៉ារ៉ាសេតាម៉ុលដែលគួរឱ្យខ្លាច
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា គ្មានមេរោគ Machupo ក្នុងថ្នាំប៉ារ៉ាសេតាម៉ុល ដូចពាក្យចចាមអារ៉ាមដែលបាននិយាយតៗគ្នាជាច្រើនថ្ងៃនោះទេ ដែលប្រជាពលរដ្ឋជាច្រើនមានចម្ងល់ ក៏ដូចជាការភ័យខ្លាចទៅនឹងព័ត៌មានដែលថា ថ្នាំ PARACETAMOL P-500 មានផ្ទុកមេរោគដ៏កាចសាហាវ គឺមេរោគ Machupo ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម ។
កាលពីថ្ងៃទី២៣ មីនា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា មេរោគ Machupo ជាប្រភេទមេរោគវិរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គេរកឃើញជំងឺនេះ កើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយគត់ ពុំមានមេរោគនេះនៅក្នុងតំបន់យើងទេ ។
មេរោគ Machupo គេរកឃើញមានផ្ទុកនៅក្នុងទឹកនោម លាមក ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ។ល។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ទៀតថា មេរោគនេះ វាអាចចម្លងមកមនុស្សតាមរយៈ ការប៉ះពាល់ទៅលើទឹកនោម លាមក ទឹក សរីរាង្គផ្សេងទៀតរបស់សត្វកកេរ ដែលមានផ្ទុកមេរោគ Machupo ជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។
មេរោគ Machupo មិនអាចរស់នៅក្នុងកន្លែងស្ងួតបានទេ ដូចជាម្សៅស្ងួត ឬក៏គ្រាប់ថ្នាំជាដើម ។ ដូច្នេះព័ត៌មានដែលបានផ្សព្វផ្សាយកន្លងមកនេះ ជាព័ត៌មានមិនពិតទេ ។
ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះឱសថ Paracetamol ប្រភេទ P-500 មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ paracetamol ប្រភេទ P-500 ដែលមានរូបភាពនឹងអត្ថបទដូចមានក្នុងរូបភ្ជាប់មកជាមួយនេះ ។ ឱសថនេះមិនមានចុះបញ្ជីកាជាមួយក្រសួងសុខាភិបាលទេ ហើយក្រោយពីស្រាវជ្រាវឃើញថា មិនមានឱសថប្រភេទនេះ ចរាចរលើទីផ្សារយើងឡើយ។ វាជាព័ត៌មានមិនពិត ដែលមិនគួរឱ្យជឿ និងមិនគួរឱ្យមានការភ័យខ្លាចនោះទេ ព្រោះវាជារឿងឃោសនាអកុសល់ ៕
Thursday, March 23, 2017
របៀបធ្វើទឹកបណ្តេញជាតិពុលពីក្នុងខ្លួន និងរំលាយខ្លាញ់ក្បាលពោះ ងាយស្រួលអនុវត្ត ប្រើតែក្រូចឆ្មា ក្រូចភ្លា និងត្រសក់
ប្រសិនបើលោកអ្នកកំពុងស្វែងរកទឹកបណ្តេញជាតិពុល និងរំលាយខ្លាញ់ក្បាលពោះ លោកអ្នកចូលអានចំអត្ថបទពេញចិត្តហើយ។ ខាងក្រោមនេះជារូបមន្តធម្មជាតិ ១០០% សម្រាប់លោកអ្នកយកទៅអនុវត្តដោយខ្លួនឯង។
* គ្រឿផ្សំ
- ក្រូចឆ្មា ១ គ្រាប់
- ក្រូចភ្លា ១ គ្រាប់
- ត្រសក់ ១ ផ្លែ
- ជីរអង្កាម ១ ចឹប
- ក្រូចភ្លា ១ គ្រាប់
- ត្រសក់ ១ ផ្លែ
- ជីរអង្កាម ១ ចឹប
* វិធីធ្វើ
- យកគ្រឿងផ្សំលាងទឹកឱ្យស្អាត។
- ហាន់ត្រសក់ទៅជាចំណិតស្តើងៗ។
- ហាន់ក្រូចឆ្មា និងក្រូចភ្លាជាចំណិតស្តើងៗ។
- បង់ត្រសក់ និងក្រូចឆ្មានិងក្រូចភ្លា ព្រមទាំងជីរអង្កាមចូលក្នុងទឹកមួយកែវរួចដាំឱ្យពុះ គឺរួចរាល់ ។
- យកគ្រឿងផ្សំលាងទឹកឱ្យស្អាត។
- ហាន់ត្រសក់ទៅជាចំណិតស្តើងៗ។
- ហាន់ក្រូចឆ្មា និងក្រូចភ្លាជាចំណិតស្តើងៗ។
- បង់ត្រសក់ និងក្រូចឆ្មានិងក្រូចភ្លា ព្រមទាំងជីរអង្កាមចូលក្នុងទឹកមួយកែវរួចដាំឱ្យពុះ គឺរួចរាល់ ។
បន្ទាប់មកចាក់ចូលកែវមួយ ទុកឱ្យត្រជាក់ (អាចថែមទឹកកកក៏បាន) រួចដាក់ទុយោមួយទុកបឺតជាការស្រេច។
* ក្រូចឆ្មា ១ អាចផ្តល់វីតាមីន C ៤៨% ដែលរាងកាយត្រូវការរាល់ថ្ងៃ។
* ត្រសក់មានកាល់ឡូរីទាប មានជាតិហ្វាយបឺខ្ពស់ និងជាប្រភពដ៏អស្ចារ្យនៃវីតាមីន B។
* ជីរអង្កាមផ្តល់នូវសារធាតុអង់ទីអុកស៊ីដង់៕
* ត្រសក់មានកាល់ឡូរីទាប មានជាតិហ្វាយបឺខ្ពស់ និងជាប្រភពដ៏អស្ចារ្យនៃវីតាមីន B។
* ជីរអង្កាមផ្តល់នូវសារធាតុអង់ទីអុកស៊ីដង់៕
ប៉ូលិសខណ្ឌឫស្សីកែវបង្ក្រាបក្រុមជួញដូរថ្នាំញៀន៣នាក់
ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញផ្នែកគ្រឿងញៀនខណ្ឌ និងប៉ុសិ៍្តឫស្សីកែវបានបើកកិច្ចប្រតិបត្តិការ បង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយឃាត់ជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២៤ មីនា ឆ្នាំ២០១៧ វេលាម៉ោង០២នាទីរំលងអាធ្រាត្រ។
ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់រួមមាន១.ឈ្មោះ ហួ ជាហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦ ក្រុមទី០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជួញដូរ), ២.ឈ្មោះ ឈិត រិទ្ធិសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកតារាងបាល់ ស្នាក់នៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (ប្រើប្រាស់) និង៣.ឈ្មោះ សេង សិលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកតារាងបាល់ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ(ប្រើប្រាស់)។ សម្ភារៈដកហូតមាន៖ ១.ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ១កញ្ចប់ធំ និង២.ថង់សម្រាប់ច្រកគ្រឿងមួយចំនួន។
ក្នុងករណីនេះប៉ូលិសបាន និងកំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
Wednesday, March 22, 2017
វិធីដ៏មានប្រសិទិ្ធភាពទាំង ៧យ៉ាងជួយការពារអ្នកពីជំងឺទឹកនោមផ្អែម
នៅពេលជំងឺទឹកនោមផ្អែមកើតឡើងលើរាងកាយអ្នក នោះគ្មានអ្វីអាចយកឈ្នះលើវាបានទេ។ ហេតុនេះហើយ វាជារឿងមួយសំខាន់ខ្លាំងណាស់ ដើម្បីការពារឱ្យចៀសផុតពីជំងឺមួយនេះ។
អាហារសម្បូរប្រូតេអ៊ីនខ្ពស់
មនុស្សកើតជំងឺទឹកនោមផ្អែមគួរទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន និងត្រូវចៀសវាងអាហារមានជាតិកាបូហៃដ្រាតខ្ពស់ និងអាហារមានជាតិខ្លាញ់។ អាហារសម្បូរជាតិប្រូតេអ៊ីនអាចជួយរក្សាកម្រិតថាមពល និងសម្រួលដល់ការរំលាយអាហារ។
បញ្ឈប់ការជក់បារី
ការជក់បារីបានប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូង និងការផលិតអរម៉ូន ធ្វើឱ្យអ្នកងាយនឹងកើតជំងឺទឹកនោមផ្អែម។ បញ្ឈប់ការជក់បារីនឹងមិនត្រឹមតែជួយការពារពីជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តែវានឹងបង្កើនសុខភាពពេញទាំងរាងកាយផងដែរ។
ទទួលទានទឹកឱ្យបានច្រើន
ទឹក ជាសារធាតុដ៏សំខាន់បំផុតចំពោះរាងកាយមនុស្ស។ វាជួយប្រឆាំងនឹងកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ ការទទួលទានទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃនឹងមិនត្រឹមតែជួយបង្កើនមុខងាររាងកាយប៉ុណ្ណោះទេ តែវាក៏ជួយការពារពីជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមទៀតផង។
គេងឱ្យបានគ្រប់គ្រាន់
តាមការសិក្សាកាលពីថ្មីៗនេះបានបង្ហាញថា មនុស្សពេញវ័យដែលគេងបានពី ៧-៨ម៉ោងជារៀងរាល់យប់មិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ បើប្រៀបធៀបនឹងអ្នកគេងមិនបានតិច។ ការគេងមិនបានគ្រប់គ្រាន់អាចរំខានដល់តុល្យភាពអរម៉ូនក្នុងរាងកាយ ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម។
ធ្វើលំហាត់ប្រាណ
ទម្លាប់ធ្វើសកម្មភាពជារៀងរាល់ថ្ងៃអាចជួយអ្នកការពារ ឬពន្យាពីជំងឺទឹកនោមផ្អែម។ អ្នកអាចចាប់ផ្តើមសកម្មភាពធម្មតាៗដូចជា ជិះកង់ ឬរត់ត្រឹកៗ។
ជាតិសរសៃ
អាហារសម្បូរជាតិសរសៃជួយស្រូបយកជាតិស្ករពីក្នុងឈាម និងការផលិតអាំងស៊ុយលីន ដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម។ អ្នកអាចទទួលទានស្រូវសាឡី និងគ្រាប់ធញ្ញជាតិ ព្រមទាំងអាហារសម្បូរជាតិសរសៃផ្សេងៗជាច្រើនទៀត។
ពិនិត្យជាតិស្ករ
វិធីការពារពីជំងឺទឹកនោមផ្អែមដែលប្រសើរបំផុតគឺ ត្រូវឧស្សាហ៍ទៅពិនិត្យមើលជាតិស្ករឱ្យបានទៀងទាត់ រៀងរាល់ ៣ឆ្នាំម្តងសម្រាប់អ្នកមានអាយុ ៤៥ឆ្នាំ និងលើសនេះ៕
អាថ៌កំបាំងនៃក្រូចឆ្មាចំពោះសុខភាពស្បែក អ្នគួរតែដឹង!
ក្រូចឆ្មាមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់បម្ហូបអាហារប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពស្បែកផងដែរ។ តើអ្នកដឹងទេថាក្រូចឆ្មាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះចំពោះស្បែក?
១. បន្ថយស្លាកស្នាម និងចំណុចខ្មៅៗ
ការផ្លាស់ប្ដូរពណ៌របស់ស្បែកទៅជាស្រអាប់ គឺបណ្តាលមកពី ស្បែកខូច និងមានស្នាមច្រើននៅលើស្បែក ដែលធ្វើឱ្យស្បែកមានសុខភាពមិនល្អ តែកុំបារម្ភអី ជាមួយនឹងទឹកក្រូចឆ្មាអាចជួយលោកអ្នកបាន ដោយគ្រាន់តែយកទឹកក្រូចឆ្មាមកលាបនៅលើស្បែក ដែលខូចស្រអាប់ និងមានស្នាម ជាប្រចាំវានឹងកាត់បន្ថយបញ្ហាទាំងនោះបាន។ ដើម្បីឱ្យមានប្រសិទ្ធិភាព អ្នកគួរតែអនុវត្តនៅមុនពេលចូលគេង ដោយទុកទឹកក្រូចឆ្មានៅលើស្បែករហូតដល់ពេលក្រោកពីដំណេក ត្រូវចាំថាយើងលាងសម្អាតវាចេញជាមួយនឹងទឹកស្អាត ។
២. ព្យាបាលបញ្ហាមុន
ទឹកក្រូចឆ្មាមានសារធាតុពិសេសម្យ៉ាងពីធម្មជាតិ ដែលមានសមត្ថភាពក្នុងការព្យាបាលមុន និងការពារការកកើតទ្បើងវិញនៃការកើតមុន ។ តាមការពិសោធន៍បានឱ្យដឹងថាការលាបទឹកក្រូចឆ្មានៅកន្លែង ដែលមានអាចម៍រុយ លទ្ធផលដែលទទួលបាននោះគឺ អាចកាត់បន្ថយអាចម៍រុយផងដែរ។ ដើម្បីឱ្យមានប្រសិទ្ធិភាពគួរគម្បីប្រើជាប្រចាំ ។
៣. កាត់បន្ថយកោសិកាស្បែកចាស់ និងបង្កើតកោសិកាស្បែកថ្មីទ្បើងវិញ
ទឹកក្រូចឆ្មាមានផ្ទុកនូវសារធាតុដែលមានសមត្ថភាពក្នុងការបង្កើតកោសិកាស្បែកថ្មី និងមានតួនាទីក្នុងការបកស្បែក និងលុបបំបាត់នូវកោសិកាស្បែកចាស់ ព្រមទាំងលុបបំបាត់ស្រទាប់ស្បែកដែលខូចចេញ។ ហើយវាក៏មានសមត្ថភាពធ្វើឱ្យស្បែកមានសភាពទន់រលោងផងដែរ ។
៤. អត្ថប្រយោជន៍ផ្សេងៗទៀត
ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀតនៃទឹកក្រូចឆ្មានេះ គឺធ្វើឱ្យស្បែកផ្លាស់ប្តូរពីស្រអាប់ទៅជាភ្លឺថ្លា និងផ្តល់សំណើមដល់ស្បែកជានិច្ច ហើយវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលមានផ្ទៃមុខ រួមទាំងកម្ចាត់នូវស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាពទៀតផង៕
អាថ៌កំបាំង ៥យ៉ាងធ្វើឲ្យមានតុល្យភាពអ័រម៉ូន និងមករដូវទៀងទាត់
នៅពេលកំពុងព្យាយាមកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ សារៈសំខាន់នៃការទទួលទានអាហារល្អៗពិតជាពិបាកយល់ណាស់។ ថ្លើមត្រូវដំណើរការដើម្បីកម្ចាត់ជាតិពុលចេញពីក្នុងឈាម និងរក្សាកម្រិតគ្លុយកូសឲ្យនៅធម្មតា។ ការកាត់បន្ថយការទទួលទានអាហារ អាចបង្កជាបញ្ហាដូចជា រាងកាយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងធ្វើឲ្យអារម្មណ៍ងាយប្រែប្រួល អស់កម្លាំង គេងមិនលក់ និងមករដូវមិនទៀង។ ការបានដឹងពីអ្វីដែលត្រូវទទួលទាន ក៏ដូចជាអ្វីដែលត្រូវជៀសវាង អាចជួយរក្សាកម្រិតតុល្យភាពអ័រម៉ូន និងកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ។
១. ជាតិស្ករក្នុងឈាម
ការរក្សាជាតិស្ករក្នុងឈាមបានល្អជារឿងមួយសំខាន់ ដើម្បីការពារពីភាពតានតឹង ដែលរាំងស្ទះដល់ការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូន និងបណ្តាលឲ្យអតុល្យភាពអ័រម៉ូន។ ប្រសិនបើថ្លើមដំណើរការមិនបានល្អទេ កម្រិតនៃគ្លីកូសែនក្នុងឈាមអាចធ្លាក់ចុះ ហើយលទ្ធផលធ្វើឲ្យកើតជម្ងឺតម្រងនោម។
លើសពីនេះទៀត វាអាចបណ្តាលឲ្យអស់កម្លាំង និងឆាប់មួម៉ៅ។ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតា អ្នកត្រូវទទួលទានអាហារដែលមានផ្ទុកកាបូហៃដ្រាត ជាតិខ្លាញ់ និងប្រូតេអុីនឲ្យបានគ្រប់គ្រាន់។ មនុស្សមួយចំនួនត្រូវតែទទួលទានអាហារឲ្យបានញឹកញាប់ ប្រសិនបើនេះជាបញ្ហាធ្ងន់ធ្ងរ។
២. បង្កើនការផលិតអរម៉ូនដោយការទទួលទានអាហារ
វីតាមីនជាច្រើនដូចជា វីតាមីន E និងA ទង់ដែង និងអាហារមួយចំនួនទៀត មានប្រភពមកពីសាច់សត្វ មានសារៈសំខាន់ចំពោះការផលិតអ័រម៉ូន។ អាហារដែលផ្តល់សារធាតុចិញ្ចឹមដល់ថ្លើមមានដូចជា ស៊ុត ទឹកដោះគោ និងអាហារសមុទ្រ ក៏អាចជួយបង្កើនសមត្ថភាពការកម្ចាត់ជាតិពុលចេញពីរាងកាយ និងផ្តល់តុល្យភាពសុខភាព។ អាស៊ីតអាមីណូដែលរារាំងដល់ការផលិតអ័រម៉ូន គួរតែចៀសវាងដូចជា អាហារមានជាតិដែក ឬសាច់សុទ្ធ។ កត្តាផ្សេងទៀតដូចជា ថ្នាំពន្យាកំណើត ឬការត្រូវនឹងកាំរស្មីយូវី និងកាំរស្មីX ក៏អាចបង្អាក់ដល់ការផលិតអ័រម៉ូនដែរ។
៣. តួនាទីរបស់ជាតិពុល
ជាតិពុលជាសារធាតុដែលផលិតឡើងនៅក្នុងរាងកាយដែលអាចផ្តល់ផលប៉ះពាល់ ប្រសិនបើទុកវាឲ្យកើតឡើង។ តួនាទីរបស់ថ្លើមគឺ ត្រូវសម្អាតជាតិពុលក្នុងឈាម ប៉ុន្តែមុខងារនេះអាចរាំងស្ទះបាន នៅពេលថ្លើមកំពុងប្រើប្រភពរបស់វា សម្រាប់កិច្ចការដទៃផ្សេងទៀតដូចជា ការរំលាយអាហារជាដើម។
អាហារដែលងាយនឹងរំលាយអាចឲ្យថ្លើមដំណើរការបានកាន់តែប្រសើរ ដោយជួយកាត់បន្ថយបរិមាណជាតិពុលដែលត្រូវបានផលិតឡើង។ អ្នកជំនាញបានណែនាំឲ្យ ទទួលទានផ្លែឈើ និងមើមបន្លែ ព្រោះរបស់អស់នេះមានផ្ទុកសារធាតុចិញ្ចឹម។ ជាពិសេស មើមការ៉ុតអាចជួយស្រូបយកជាតិពុល និងអ័រម៉ូនអឺសស្ត្រូសែន ដែលជាមូលហេតុចម្បងនាំឲ្យឈឺចាប់មុនមករដូវ។ ទឹកដោះគោក៏ជាប្រភពដ៏ល្អនៃសារធាតុប្រូតេអុីនផងដែរ ប្រសិនបើអ្នកគ្មានបញ្ហានឹងការរំលាយសារធាតុក្នុងទឹកដោះគោ។
៤. រក្សាកម្រិតធាតុម៉ាញ៉េស្យូម និងស័ង្កសី
កម្រិតនៃធាតុម៉ាញ៉េស្យូមទាបនៅក្នុងឈាម អាចបណ្តាលឲ្យកើតមានអាការៈឈឺចាប់ញឹកញាប់ មុនពេលមករដូវ។ អាហារជាច្រើនគ្មានផ្ទុកបរិមាណធាតុម៉ាញ៉េស្យូមគ្រប់គ្រាន់ ដោយសារបានឆ្លងកាត់ពីឧស្សាហកម្ម ហើយបញ្ហាមិនគ្រប់គ្រាន់នេះ កំពុងតែកើនឡើងនៅក្នុងសង្គមឧស្សាហកម្ម។ អំបិល Epsom ជារបស់ដ៏ល្អបំផុត អាចជួយស្រូបយកធាតុម៉ាញ៉េស្យូម បើទោះបីជាមានជម្រើសផ្សេងទៀតដូចជា ប្រេង និងឡេក៏ដោយ។ ការទទួលទានអាហារដូចជា សាច់ក្រហម និងសាច់បក្សីមុនពេលអាការៈឈឺចាប់កើតឡើង អាចជួយកាត់បន្ថយអាការៈហើមពោះ និងមិនស្រួលខ្លួន។ ធាតុស័ង្កសីច្រើនខ្លាំងពេក អាចរាំងស្ទះដល់ការស្រូបយកទង់ដែង ហើយត្រូវតែប្រើ និងផ្គត់ផ្គង់បានគ្រប់គ្រាន់តែម្យ៉ាងគត់នៅពេលចាំបាច់។
៥. អ្វីដែលត្រូវជៀសវាង
ជាក់ស្តែង គួរតែកាត់បន្ថយភាពតានតឹងរបស់អ្នក។ អាឡាក់ហ្ស៊ី ឬប្រតិកម្មផ្សេងៗទៀត អាចប៉ះពាល់ដល់ភាពស៊ាំ។ គួរតែជៀសវាងពីជាតិស្រវឹង ព្រោះវាធ្វើឲ្យជាតិស្ករក្នុងឈាមតិច និងបាត់បង់វីតាមីន B6 ក្នុងរាងកាយ។ ភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអុីនអាចធ្វើឲ្យអារម្មណ៍ប្រែប្រួល និងសុដន់ប្រែជាទន់ជ្រាយ ហើយគួរតែទទួលទានតែជាតិហិរជំនួសវិញដូចជា តែឆាម៉ូមៀល ឬភេសជ្ជៈដែលគ្មានជាតិកាហ្វេអុីន។
ទាក់ទងនឹងបញ្ហាសុខភាពជាច្រើន ការឈឺចាប់មុនមករដូវ និងបញ្ហាអតុល្យភាពអរម៉ូនពាក់ព័ន្ធនឹងរបបអាហារ និងជីវិតរស់នៅប្រចាំថ្ងៃ។ មិនថានៅទីណាទេ មនុស្សតែងតែចង់បានប្រភពធម្មជាតិ មិនមែនរបស់ចម្រាញ់។ ប្រភពធម្មជាតិជួយសម្រួលដល់ការរំលាយអាហារ និងដំណើរការនៃសម្រូប ដែលក៏អាចជួយរក្សាតុល្យភាពអ័រម៉ូនបានល្អ។ យកចិត្តទុកដាក់ទៅលើរាងកាយ និងការឆ្លើយតបទៅនឹងបរិស្ថាន ហើយកត្តារបបអាហារពិតជាសំខាន់ចំពោះបញ្ហានេះ ឬបញ្ហាសុខភាពដទៃផ្សេងទៀត៕
ខែកំណើតអ្នក អាចបង្ហាញពីជំងឺរបស់អ្នក
អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Nikola Taloneti បានសិក្សាពីភាពខុសគ្នារវាងជីវសាស្ត្រ និងម៉ូលេគុល និងការស្រាវជ្រាវពីសុខភាពរបស់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវរបស់គាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រប្រទេសកូឡាំប៊ី បានស្រាវជ្រាវលើទំនាក់ទំនងរវាងខែកំណើត និងជំងឺ។
ពួកគេបានរកឃើញថាជំងឺ ៥៥មុខ ក្នុងចំណោម ១៦៦៨មុខ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងខែកំណើត។
អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងជំងឺទាំង ១៦មុខ និងខែកំណើត ហើយមនុស្សភាគច្រើនតែងតែប្រឈមមុខនឹងជំងឺបេះដូង។
យោងតាមការស្រាវជ្រាវដែលបានសិក្សាលើមនុស្ស ១.៧លាននាក់ បានបង្ហាញឱ្យឃើញដូចខាងក្រោម៖
- អ្នកកើតខែមករា ងាយនឹងកើតជំងឺលើសឈាម
- អ្នកកើតខែកុម្ភៈ ងាយនឹងកើតជំងឺចង្វាក់បេះដូងលោតមិនទៀងទាត់
- អ្នកកើតខែមិនា ងាយនឹងកើតជំងឺក្រិនសរសៃឈាម
- អ្នកកើតខែមេសា ងាយនឹងកើតជំងឺហឺត
ម្យ៉ាងវិញទៀត អ្នកកើតខែតុលាងាយនឹងកើតជំងឺផ្លូវចិត្ត ខែវិច្ឆិកាជាមនុស្សឧស្សាហ៍នឹងឆ្លងមេរោគញឹកញាប់ ហើយអ្នកកើតខែធ្នូងាយនឹងកើតជំងឺរលាកទងសួត៕
ចង់ឱ្យសុខភាពល្អទាំងម្តាយ និងកូន គួរធ្វើតាម ៦ ចំណុចនេះឱ្យបាន
ការពពោះ និងការបានក្លាយជាម្តាយគេ ជាបទពិសោធន៍ដ៏អស្ចារ្យតែមួយគត់នៅក្នុងជីវិតរបស់ស្ត្រី ។ អ្នកមានផ្ទៃពោះ ដូចនេះអ្នកត្រូវមើលថែខ្លួនឯងរយៈពេល ៩ ខែ ដើម្បីចៀសវាងពីភាពគ្រោះថ្នាក់ណាមួយ ។ អ្នកត្រូវដឹងពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងអំឡុងពេលមានគភ៌ ។
១. បញ្ឈប់ការទទួលទានកាហ្វេ
ទទួលទានកាហ្វេច្រើន ធ្វើឱ្យអត្រានៃការកើតបញ្ហាពេលសម្រាល និងការរលូតកូនខ្ពស់ ។ ទទួលទានជាតិកាហ្វេអ៊ីនត្រឹមតែ ២០០ មីលីក្រាមក្នុង ១ ថ្ងៃជាការគ្រប់គ្រាន់ និងសុវត្ថិភាព ។
២. ស្តាប់តន្ត្រី
តន្ត្រីអាចជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យអ្នកងងុយគេង ព្រមទាំងប៉ះពាល់ដោយប្រយោលដល់កូនក្នុងផ្ទៃ ។ ហាមដាក់កាសក្បែរទារកក្នុងផ្ទៃខ្លាំងពេក ។ ស្តាប់សម្លេងតន្ត្រីស្រាលៗ ដូចជាបទបុរាណ ព្រោះវាបង្កើតសម្លេងស្ងៀមស្ងាត់ ។
៣. គេងឱ្យបានគ្រប់គ្រាន់
អ្នកមិនត្រឹមតែទទួលទានសម្រាប់មនុស្ស ២ នាក់ទេ តែអ្នកក៏ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់សម្រាប់មនុស្ស ២ នាក់ផងដែរ ។ គេងយប់ឱ្យបានយ៉ាងតិចបំផុត ៨ ម៉ោង និងព្យាយាមគេងថ្ងៃថែមទៀត ។
ស្ត្រីពពោះត្រូវគេងបែរទៅឆ្វេង ។ អ្នកអាចចំណាយពេលដើរពី ៥-១០ នាទីទាំងកណ្តាលយប់ ដើម្បីកាត់បន្ថយ ឬបំបាត់អាការៈចាញ់កូន ។
៤. អ្នកត្រូវទទួលទានឱ្យបានគ្រប់គ្រាន់
ជាមធ្យម អ្នកគួរទទួលទានឱ្យបានច្រើនជាង ៣០០ កាឡូរីសម្រាប់មនុស្ស ២ នាក់ ។ កាឡូរីដែលអ្នកទទួលទានគួរជាអាហារសុខភាព មិនមែនអាហារផ្អាប់ ។
៥. ហាមផឹកគ្រឿងស្រវឹង ឬជក់បារី
ការផឹកជាតិស្រវឹង និងជក់បារីបង្កើនអត្រាគ្រោះថ្នាក់ដល់ការរលូតកូន ឬស្លាប់កូនក្នុងផ្ទៃ ធ្វើឱ្យកូនអ្នកអសមត្ថភាពលូតលាស់នៅក្នុងជីវិត ។
៦. កុំគេងត្រាំក្នុងអាងទឹកក្តៅ ឬបន្ទប់ស្ទីម
សីតុណ្ហភាពរាងកាយខ្ពស់អាចបង្កគ្រោះថ្នាក់ដល់គភ៌ ព្រោះវាបណ្តាលឱ្យអសមត្ថភាពលូតលាស់សរីរាង្គ ៕
វិធីងាយ ៥យ៉ាងជួយព្យាបាលអាការៈស្ត្រីទាស់គ្មានទឹកដោះឱ្យកូនបៅ
ក្រពេញទឹកដោះស្ត្រីអាចស្ទះ ហើយអាចបណ្តាលឱ្យស្ត្រីបំបៅដោះកូនប្រឈមមុខនឹងបញ្ហាសុខភាព ។ ដុំរឹងដែលបានកើតឡើងក្នុងសុដន់ ជារោគសញ្ញាទូទៅធ្វើឱ្យស្ត្រីគ្មានទឹកដោះឱ្យកូនបៅ ។ ដុំរឹងនេះស្ថិតនៅជាប់នឹងចុងសុដន់ ។ សុដន់នឹងឈឺចាប់ ពេលប៉ះ ឬស្ទាប ហើយស្បែកជុំវិញដើមទ្រូងក៏ប្រែជាក្រហម ។
ក្រពេញទឹកដោះអាចស្ទះដោយសារមូលហេតុជាច្រើនដូចជា ផ្តាសាយ គ្រុនរងារ ពាក់អាវទ្រនាប់តឹងណែនពេក ខកខានមិនបានបំបៅដោះកូន គេងផ្កាប់មុខ គេងមិនលក់ និងអារម្មណ៍តានតឹង ។
សូមកុំបារម្ភ វិធីសាស្ត្រខាងក្រោមនេះអាចជួយដល់អ្នកបានមិនយូរជាង ៥ ថ្ងៃ ៖
១. ស្អំកម្តៅ
កម្តៅអាចរំលាយដុំរឹងក្នុងសុដន់ ធ្វើឱ្យចេញទឹកដោះបានត្រឹមត្រូវ ។ អ្នកអាចប្រើកញ្ចប់កម្តៅ ឬកន្សែងក្តៅស្អំ (ជ្រលក់ក្នុងទឹកក្តៅឧណ្ហៗ) ។ ដាក់វាស្អំលើសុដន់ឱ្យបានយ៉ាងហោចណាស់ ២ ដងជារៀងរាល់ថ្ងៃរហូតដល់លំហូរទឹកដោះដូចតាមធម្មតា ។
២. វីតាមីន C
វីតាមីន C ជួយប្រឆាំងការរលាក និងក្រហមស្បែកជុំវិញសុដន់ ។ វាក៏ជួយពង្រឹងភាពស៊ាំ បំបាត់ភាពតានតឹងដែលនាំឱ្យស្ទះទឹកដោះ ។ អ្នកអាចពិសារគ្រាប់ថ្នាំវីតាមីន ៥០០ mg ជារៀងរាល់ថ្ងៃ ។ ផ្លែឈើជូរៗ ប៉េងប៉ោះ ផ្កាខាត់ណា និងម្ទេសប្លោកក៏សម្បូរទៅដោយវីតាមីនច្រើនដែរ ។
៣. ខ្ទឹមស
ខ្ទឹមសមានផ្ទុកធាតុផ្សំអាចកាត់បន្ថយអាការៈឈឺចាប់ និងរលាក ដែលបណ្តាលមកពីស្ទះរន្ធសុដន់ ។ ឧស្សាហ៍ទទួលទានខ្ទឹមសឆៅឱ្យបានទៀងទាត់ពេញមួយថ្ងៃ ទាល់តែលែងឈឺចាប់ និងរលាកទៀត ។
៤. ប្រទាលកន្ទុយក្រពើ
ចិតយកសាច់ប្រទាលកន្ទុយក្រពើមកបិតលើសុដន់ ។ រង់ចាំរយៈពេល ២-៣ នាទី រួចលាងសម្អាតមុនពេលបំបៅដោះកូន ។ អ្នកអាចធ្វើវិធីនេះ ៣ ដងក្នុង ១ សប្តាហ៍ ។
៥. ម្នាស់
ទឹកម្នាស់ក៏សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ជួយរក្សាសុខភាពម្តាយបានល្អ ។ ផឹកទឹកផ្លែឈើស្រស់ឱ្យបានច្រើន និងញឹកញាប់ក្នុងអំឡុងពេលបំបៅដោះកូន ៕
អាការៈ និងរបបអាហារចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះសប្តាហ៍ទី ១
វាពិតជាពិបាកនឹងមើលដឹងណាស់ពីអាការៈ ការលូតលាស់របស់ទារក និងបម្រែបម្រួលរាងកាយក្នុងអំឡុងពេលមានផ្ទៃពោះសប្តាហ៍ទី ១ ។ តែកុំបារម្ភ ខាងក្រោមនេះនឹងបង្ហាញអ្នកឱ្យបានឃើញច្បាស់ពីអាការៈរបស់ស្ត្រីមានផ្ទៃពោះសប្តាហ៍ដំបូង ។
យល់ល្អអ្នកគួរដឹងច្បាស់ថាមានផ្ទៃពោះប្រាកដមែន មុនពេលអ្វីៗត្រូវយឺតពេល ។ ត្រូវប្រាកដថា អ្នកមានសុខភាពល្អ និងគ្មានជំងឺក្នុងអំឡុងពេលពពោះ ព្រោះមនុស្សគ្រប់គ្នាគ្មានសំណាងទេ ដោយសារម្តាយខ្លះធ្វើតេស្តឃើញជំងឺមហារីកឈាមក្នុងដំណាក់កាលមានផ្ទៃពោះ ។ ហើយវាក៏ចាំបាច់ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវផ្តើមពីជំហ៊ានមានគភ៌ដំបូងទៅ ។
ពិនិត្យមើលអាការៈ និងរបបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះសប្តាហ៍ទី ១ ៖
អបអរសាទរ បើសិនអ្នកបាត់រដូវ
សញ្ញាចម្បងគេបញ្ជាក់ថា អ្នកមានផ្ទៃពោះគឺ ការបាត់រដូវ ។ អ្នកអាចធ្វើតេស្តមើលផ្ទៃពោះដោយខ្លួនឯង ដើម្បីដឹងលទ្ធផលត្រឹមត្រូវ ។
គ្មានបម្រែបម្រួលរាងកាយណាមួយកើតឡើងក្នុងសប្តាហ៍មានផ្ទៃពោះដំបូងទេ
តែអ្នកនៅតែអាចប្រឈមមុខនឹងបញ្ហាក្រពះ ទល់លាមក និងបញ្ហាប្រព័ន្ធរំលាយអាហារក្នុងដំណាក់កាលនេះ ។
អ្នកអាចមានផ្ទៃពោះ ប្រសិនបើអ្នកចាញ់កូន ឬក្អួតចង្អោរ
បើសិនអ្នករុះរាន់ទៅក្អួតក្នុងបន្ទប់ទឹកញឹកញាប់ អ្នកត្រូវប្រញាប់ទៅជួបអ្នកជំនាញភ្លាម ។តែទោះជាយ៉ាងណា អាការៈមានផ្ទៃពោះរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។
អាការៈជាច្រើនទៀតបញ្ជាក់ថា មានផ្ទៃពោះ
អាការៈនៃការមានផ្ទៃពោះសប្តាហ៍ដំបូងផ្សេងទៀតរួមមាន អារម្មណ៍រវើរវាយ ឈឺចាប់សុដន់ ហត់នឿយ និងបម្រែបម្រួលអរម៉ូន ។ ជំហ៊ានបន្ទាប់ក្រោយពេលដឹងថាមានផ្ទៃពោះគឺ ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវ ។
ទទួលទានទឹកឱ្យបានច្រើន
មិនត្រូវឱ្យខ្លួនអ្នកស្រេកឃ្លានឡើយ ។ ឧស្សាហ៍ញ៉ាំអាហារតិចតួចរហូត ដើម្បីឱ្យការលូតលាស់ និងធំធាត់របស់កូនបានល្អ ។
ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើន
អ្នកត្រូវពិសារអាហារជាតិម្សៅដូចជា បាយ នំប៉័ង ផាស្តា ដំឡូងស្ងោរ ឬដុត និងអាហារសម្បូរប្រូតេអ៊ីនមាន ស៊ុត មាន់ សណ្តែក សណ្តែកសៀង ។
ពិសារទឹកដោះគោ និងផលិតផលទឹកដោះគោឱ្យបានទៀងទាត់
វាជាជាតិកាល់ស្យូមចាំបាច់សម្រាប់អ្នក និងការលូតលាស់របស់កូនក្នុងផ្ទៃ ។
អាស៊ីតហ្វូឡិចសំខាន់ចំពោះកោសិកាលូតលាស់ និងការបន្តពូជ
ទទួលទានអាស៊ីតហ្វូឡិចឱ្យបាន ៤០០-៨០០ មីក្រូក្រាមជាប្រចាំ ដើម្បីកាត់បន្ថយកំណើតកូនមកខូច ឬខ្វះសរីរាង្គ ។ អាហារសម្បូរអាស៊ីតហ្វូឡិចមាន បន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រៀម ស្រូវអូក និងពោត ។
ចៀសវាងជាតិស្រវឹង និងអាហារផ្អាប់
ទទួលទានភេសជ្ជៈមួយនេះរួច ធានាថាក្បាលពោះអ្នកនឹងរាបស្មើ
ភេសជ្ជៈធម្មជាតិដ៏អស្ចារ្យមួយនេះមិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះទេ តែវាថែមទាំងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពទៀតផង ។ ភេសជ្ជៈនេះនឹងទៅកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន រំលាយជាតិខ្លាញ់ និងការលើសជាតិទឹកក្នុងខ្លួន ។
គ្រឿងផ្សំ
- ទឹកសាប ៨ ពែងកន្លះ
- ស្លឹកជីអង្កាម ១២ សន្លឹក
- ខ្ញីចិញ្ច្រាំ ឬកិនម៉ត់ ១ ស្លាបព្រាកាហ្វេ
- បន្ទះក្រូចឆ្មាចិតស្តើងៗ ១ ផ្លែ
- ត្រសក់ធំល្មមហាន់ស្តើងៗ ១ ផ្លែ ។
ការណែនាំ
- សូមចាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងក្រឡកែវមួយដែលមានគ្របបិទជិត រួចរក្សាទុកក្នុងទូរទឹកកករយៈពេលមួយយប់
- លុះព្រឹកឡើង ចម្រាញ់យកតែទឹកវា ហើយទទួលទានពេញមួយថ្ងៃ
- អនុវត្តការទទួលទានភេសជ្ជៈនេះឱ្យបាន ៤ ថ្ងៃជាប់ៗគ្នា ហើយចៀសវាងពិសារភេសជ្ជៈផ្សេងៗទៀត ៕
ចង់បានស្បែកមុខស ម៉ត់រលោងដូចនាងអនុវត្តវិធីមិនគួរឱ្យជឿ ៤ យ៉ាងនេះ
មនុស្សម្នាក់ៗមិនថាប្រុស ឬស្រីទេ តែងតែប្រាថ្នាចង់បានផ្ទៃមុខស្អាត ស្រស់ថ្លា ម៉ត់រលោងគួរឱ្យទាក់ទាញ ។ ដូច្នេះ យើងនឹងបង្ហាញលោកអ្នកពីវិធីដែលមិនគួរឱ្យជឿ ៤ យ៉ាងធ្វើឱ្យស្បែកមុខអ្នកស ភ្លឺថ្លា សាច់មុខម៉ត់ខៃតាមបែបធម្មជាតិ ៖
១. ទឹកក្រូចឆ្មា
ច្របាច់យកទឹកក្រូចឆ្មា រួចប្រើសំឡីជ្រលក់លាបពេញលើផ្ទៃមុខរបស់អ្នក ។ លាងសម្អាតក្រោយរយៈពេល ១ ម៉ោង ។ ធ្វើបែបនេះជាប្រចាំនឹងជួយរឹតបន្តឹងស្បែកមុខ និងបំបាត់ស្លាកស្នាមលើផ្ទៃមុខ ។
២. ក្រូចឆ្មា ប៉េងប៉ោះ និងរមៀត
ដាក់ទឹកក្រូចឆ្មា ៣ ស្លាបព្រាកាហ្វេលាយជាមួយទឹកប៉េងប៉ោះ ១ ស្លាបព្រាកាហ្វេ និងរមៀត ១ ច្បិចច្របល់ចូលគ្នាឱ្យសព្វ ។ វានឹងធ្វើឱ្យសាច់មុខអ្នកស្អាត គួរឱ្យទាក់ទាញ ។ លាបវាលើផ្ទៃមុខ និងលាងសម្អាតវាចេញ ក្រោយរយៈពេល ១ ម៉ោង ។
៣. ក្រូចឆ្មា ទឹកដោះគោ ទឹកឃ្មុំ
ច្របល់ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ និងម្សៅទឹកដោះគោ ១ ស្លាបព្រាបាយ ហើយលាបលើផ្ទៃមុខអ្នក ។ រង់ចាំរហូតដល់ស្ងួត មុនពេលលាងសម្អាតនឹងទឹកត្រជាក់ ។ ប្រើវិធីនេះឱ្យបានជារៀងរាល់ថ្ងៃ ស្បែកមុខនឹងម៉ត់រលោង ។
៤. ក្រូចឆ្មា និងទឹកដូង
ល្បាយទឹកក្រូចឆ្មាជាមួយទឹកដូងមិនត្រឹមតែជួយឱ្យស្បែកមុខភ្លឺថ្លាប៉ុណ្ណោះទេ តែវាក៏ជាអ្នកសម្អាត និងផ្តល់ជាតិសំណើមដល់ស្បែក ។ ដូចនេះ លាយទឹកក្រូចឆ្មា ២-៣ ដំណក់ជាមួយទឹកដូង រួចលាបលើស្បែកមុខអ្នក ៕
វិធីងាយៗជួយសម្រកទម្ងន់អ្នកបាន ៥ គីឡូក្នុង ១ សប្តាហ៍
រាងស្លីមស្អាតគួរឱ្យស្រឡាញ់ ជាក្តីប្រាថ្នាដ៏ធំបំផុតមួយរបស់អ្នកមានរាងធាត់ ក្បាលពោះធំ ។ ពួកគេមិនដឹងថា គួរតែជ្រើសរើសវិធីសាស្ត្រមួយណាទើបល្អ ដើម្បីឱ្យស្រកគីឡូយ៉ាងមានប្រសិទ្ធិភាព និងឆាប់រហ័ស ថែមទាំងមិនប៉ះពាល់ដល់សុខភាព ។ ហេតុដូចនេះ ទើបយើងចង់បង្ហាញអ្នកពីវិធីសាស្ត្រថ្មីមួយ អាចជួយអ្នកឱ្យក្លាយជាបុរស នារីរាងស្រស់សង្ហារ ។
អនុវត្តតាមវិធីនេះ អ្នកនឹងស្រកទម្ងន់បាន ៥ គីឡូក្នុង ១ សប្តាហ៍ ៖
គ្រឿងផ្សំ
- ក្រូចឆ្មា ៣ ផ្លែ
- ជីវ៉ាន់ស៊ុយ ២ បាច់
- ទឹកធម្មតា ២ លីត្រ ។
ការណែនាំ
- លាងសម្អាតក្រូចឱ្យបានស្អាត
- ដាក់ដាំទឹកក្នុងឆ្នាំងមួយរយៈពេល ២-៣ នាទី រួចដាក់ចុះ
- ហាន់ក្រូចឆ្មា និងជីវ៉ាន់ស៊ុយ ហើយដាក់ចូលទៅក្នុងទឹក
- ច្រកវាចូលទៅក្នុងដប រួចរក្សាទុកក្នុងទូរទឹកកករយៈពេល ១ យប់
- លុះព្រឹកឡើង ទទួលទានវា ។
ទទួលទានវាឱ្យបាន ១០០ ក្រាមជារៀងរាល់ថ្ងៃ ។ លទ្ធផលពិតជានឹកស្មានមិនដល់ ។ កម្រិតកូឡេស្តេរ៉ុល និងជាតិខ្លាញ់ក្នុងខ្លួននឹងថយចុះស្របពេលជាមួយគ្នា ៕
អត្ថប្រយោជន៍អស្ចារ្យ ៧យ៉ាងរបស់ផ្លែបំពេញរាជ
បើទោះបីជាផ្លែបំពេញរាជមិនសូវគេនិយមចូលចិត្តដូចផ្លែប៉ោម និងចេកក៏ដោយ តែការស្រាវជ្រាវជាច្រើនបានអះអាងថា ការទទួលទានផ្លែបំពេញរាជបានទៀងទាត់ អាចជួយពង្រឹងសុខភាពរបស់យើង។
សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាច្រើនបានស្រាវជ្រាវឡើងវិញពីអត្ថប្រយោជន៍សុខភាពបានពីធាតុផ្សំធម្មជាតិ ក្នុងនោះមានផ្លែបំពេញរាជ ជាធាតុផ្សំមួយមុខដែរ។ ដូច្នេះ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពបានពីការទទួលទានផ្លែបំពេញរាជ៖
១. ការពារពីជំងឺសរសៃឈាមបេះដូង
ដោយសារវត្តមាននៃអាស៊ីតប្រឆាំងអុកស៊ីតកម្ម និងវីតាមីនក្នុងផ្លែបំពេញរាជ វាមានសមត្ថភាពបង្កើនលំហូរឈាមទៅកាន់បេះដូង ការពារពីជំងឺបេះដូង។
២. ព្យាបាលអាឡាក់ហ្ស៊ី
ដោយសារផ្លែបំពេញរាជផ្ទុកអាស៊ីតសេនដូរីនិច និងអាស៊ីតប្រ៊ីយូណូទិច វាអាចកម្ចាត់សារធាតុអាឡាក់ហ្ស៊ីពីក្នុងខ្លួន ការពារ និងព្យាបាលប្រតិកម្មអាឡាក់ហ្ស៊ី។
៣. កាត់បន្ថយជាតិកូឡេស្តេរ៉ុល
ផ្លែបំពេញរាជសម្បូរទៅដោយជាតិសរសៃ ដូច្នេះពេលយើងបានទទួលទានវា ជាតិសរសៃក្នុងខ្លួននឹងទៅកម្ចាត់ជាតិកូឡេស្តេរ៉ុល ធ្វើឱ្យអ្នកមានសុខភាពល្អ។
៤. ការពារពីបញ្ហាដង្កូវស៊ីធ្មេញ
សារធាតុប្រឆាំងបាក់តេរីក្នុងផ្លែបំពេញរាជ អាចជួយកម្ចាត់បាក់តេរីក្នុងមាត់អ្នក ការពារពីដង្កូវស៊ីធ្មេញ និងបំបាត់ក្លិនមាត់។
៥. ការពារពីជំងឺមហារីក
ផ្លែបំពេញរាជត្រូវបានគេទទួលស្គាល់ថា អាចជួយការពារពីប្រភេទជំងឺមហារីក ជាពិសេសជំងឺមហារីកគ្រាប់ឈាម ព្រោះវាសម្បូរសារធាតុហ្វីតូ អាចបញ្ឈប់កំណើតនៃកោសិកាមហារីកបាន។
៦. ការពារពីជំងឺបាត់បង់ការចងចាំ
ផ្លែបំពេញរាជមានសមត្ថភាពចិញ្ចឹមកោសិកាខួរក្បាល និងពន្យាការបាត់បង់កោសិកា អាចការពារពីជំងឺបាត់បង់ការចងចាំ។
៧. ព្យាបាលជំងឺរាករូស
ដាក់ផ្លែបំពេញរាជ ២-៣ដុំស្ងោរលាយជាមួយទឹកខ្មេះ រួចទទួលទាន អាចជួយបំបាត់អាការៈរាករូសរបស់អ្នកបាន៕
វិធីព្យាបាលបន្ទាន់ ពេលរលាកទឹកក្តៅ
បងៗស្ត្រីមេផ្ទះដែលចូលចង្ក្រានដាំស្លអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់បណ្តាលឱ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំងដែលកំពុងក្តៅខ្លាំងនាំឱ្យរលាកក្តៅក្រហាយផ្សា ខាងក្រោមនេះគឺជាវិធីព្យបាលបន្ទាន់ភ្លាមៗនៅពេលលោកអ្នក ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវធ្វើឱ្យរលាកដោយរបស់ដែលក្តៅខ្លាំងណាមួយ ។
យកស៊ុតមកគោះបំបែកយកតែស៊ុត-សមកលាបនៅលើកន្លែងដែលរលាក ហើយទុកចោលរហូតស្ងួតដោយខ្លួនឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ ។ តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-សចូរកុំឱ្យប៉ះទឹកត្រជាក់ ឬរបស់អ្វីមុនឱ្យសោះ និងកុំកេះ ឬអេះពេលដែលស៊ុត-សជិតស្ងួត ព្រោះអាចធ្វើឱ្យរបកស្បែកមកជាមួយបាន៕
ចៃនៅលើក្បាលមនុស្សកើតឡើងដោយសារអ្វី? មកពីណា? គ្រោះថ្នាក់ទេ? និងវិធីកម្ចាត់
បញ្ហាមួយរបស់ឪពុកម្តាយដែលមានកូនតូចស្ថិតក្នុងវ័យរៀនគឺ ការកម្ចាត់សត្វចៃដែលរស់នៅលើក្បាលរបស់កូន និងបើសិនជាមិនបានមើលថែទាំឱ្យបានល្អទេនោះ ពងសត្វចៃអាចមកនៅទុំលើសរសៃសក់របស់ឪពុកម្តាយខ្លួនឯងផង ក៏អាចថាបានដែរ។
ចៃនៅលើក្បាលរបស់កូន ទោះជាពេលខ្លះយើងបានមើលថែទាំបានយ៉ាងល្អហើយក៏ដោយ តែក៏មិនអាចកម្ចាត់ឱ្យអស់បានទៅដែរ ព្រោះពេលកូនទៅសាលារៀន ក៏អាចនឹងឆ្លងពីមិត្តភ័ក្តិបានទៀតដែរ ដូច្នេះវិធីកម្ចាត់ឱ្យបានលទ្ធផលល្អ គឺត្រូវតែធ្វើយ៉ាងជាប់លាប់។
ថ្ងៃនេះឡា រ៉ែន មានវិធីកម្ចាត់សត្វចៃនៅលើក្បាលដែលយើងអាចធ្វើបានយ៉ាងងាយមកជម្រាបជូន។
- ចៃកើតមកពីអ្វី?
សត្វចៃដែលរស់នៅលើស្បែកក្បាលមនុស្សយើង គឺជាប៉ារ៉ាស៊ីត មានលក្ខណៈជាសត្វល្អិតខ្នាតតូច ខ្លួនវែងរាងពងក្រពើប្រមាណជា 3 - 4 មីល្លីម៉ែត្រ។ ចៃញីនឹងបញ្ចេញស៊ុតដាក់នៅលើសរសៃសក់របស់មនុស្សយើងម្តងៗប្រមាណជា 7 - 10 គ្រាប់ក្នុងមួយថ្ងៃ ប្រើពេលភ្ញាស់ចេញជាកូនប្រមាណជា 1 សប្តាហ៍។ ចៃបឺតជញ្ជក់ឈាមមនុស្សជាអាហារ និងអាចឆ្លងគ្នាបានដោយសារការរស់នៅជិតស្និទ្ធនឹងគ្នា និងប្រើរបស់របររួមគ្នា ដូចជា ប្រើក្រាសសិតសក់ ឬមួកជាដើម។
- គ្រោះថ្នាក់អំពីការកើតចៃ
ការកើតមានចៃនៅលើក្បាលមិនមែនជារោគធ្ងន់ធ្ងរនោះទេ តែបើបណ្តោយឱ្យមានចៃដោយមិនមើលថែទាំព្យាបាល ឬកម្ចាត់ចេញទេនោះ នៅពេលកើតអាការរមាស់ ក៏នឹងធ្វើឱ្យមានការអេះញឹកញាប់ នាំឱ្យខ្មាស់គេ និងអាចធ្វើឱ្យស្បែកក្បាលដាច់រយៈដោយសារក្រចកដៃដែលអេះ រហូតបណ្តាលឱ្យឆ្លងមេរោគបាន។ ចំណែកកុមារដែលឆ្លងចៃមក បើមិនបានមើលថែទាំល្អទេនោះ អាចនឹងហុចផលប៉ះពាល់ដល់វិវឌ្ឍនាការ ធ្វើឱ្យការរៀនសូត្រមានបញ្ហា រាងកាយលូតធំធាត់យឺត និងនៅធ្វើឱ្យក្មេងគេងសម្រាកមិនបានគ្រប់គ្រាន់ ព្រោះតែគេងលក់មិនបានស្រួលដោយសារតែអាការរមាស់ស្បែកក្បាលដែលបណ្តាលមកពីសត្វចៃខាំជញ្ជក់ឈាមហ្នឹងឯង។
- វិធីកម្ចាត់សត្វចៃចង្រៃ
ការកម្ចាត់សត្វចៃមិនមែនជារឿងពិបាកនោះទេ បើឧស្សាហ៍មើលថែទាំសម្អាតស្បែកក្បាល និងសរសៃសក់ ជាពិសេសក្មេងៗ តែការកម្ចាត់ឱ្យបាត់អស់ដាច់តែម្តងអាចជារឿងពិបាកបន្តិច ព្រោះវាងាយឆ្លងគ្នាណាស់ តាមរយៈការនៅក្បែរគ្នា លេងជាមួយគ្នាប្រើរបស់របឬមួយចំនួនរួមគ្នា ជាដើម តែការកម្ចាត់មិនឱ្យមានមេសត្វចៃពេញវ័យដើម្បីការពារកុំឱ្យវាពងដាក់ក្បាលនោះគឺ ជាការកម្ចាត់សត្វចៃយ៉ាងត្រឹមត្រូវ។
1 . កក់សក់ជាប្រចាំ យ៉ាងតិចមួយសប្តាហ៍ 2 - 3 ដង ព្រោះនៅក្នុងទឹកសាប៊ូកក់សក់មានសារធាតុដែលអាចកម្ចាត់សត្វចៃបានច្រើនប្រភេទ។
2 . ឧស្សាហ៍ប្រើស្និតសិតសក់ទម្លាក់ចៃ ដើម្បីកម្ចាត់មេចៃពេញវ័យឱ្យអស់ ជាការការពារមិនឱ្យវាបញ្ចេញស៊ុតរហូតភ្ញាស់ជាកូនចៃបាន។
3 . ការប្រើឱសថបុរាណកម្ចាត់សត្វចៃ ដូចជា យកស្លឹកទៀបញីឱ្យបែកម៉ដ្ឋ ហើយយកមកបំពោកផ្អាប់សក់ ទុកចោល 30
នាទី មុននឹងលាងចេញ ហើយកក់សម្អាតតាមប្រក្រតី វាជួយសម្លាប់សត្វចៃបានយ៉ាងល្អ ឬចង់ប្រើស្លឹកក្រូចសើចញីបូតតាមសរសៃសក់មុននឹងកក់សក់គ្រប់ពេល វិធីនេះក្រៅពីកម្ចាត់សត្វចៃ និងពងដែលតោងជាប់លើសរសៃសក់បានហើយ នៅធ្វើឱ្យសរសៃសក់ទន់
ល្មើយទៀតផង។
4 . ចៀសវាងការប្រើរបស់របររួមគ្នា ដូចជា ក្រាសសិតសក់ មួក ជាដើម
ការកើតចៃមិនបានធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរឡើយ ក្រៅតែពីសាងក្តីរំខាន និងគួរឱ្យខ្ពើមពីសំណាក់មនុស្សជុំវិញខ្លួនប៉ុណ្ណោះ ដូច្នេះការការពារ និងការកម្ចាត់មេចៃពេញវ័យមិនឱ្យពងដាក់ក្បាលគឺជា វិធីកម្ចាត់សត្វចៃដែលទទួលបានផលល្អបំផុត៕
វិធីធម្មតាៗ តែមានប្រសិទ្ធិភាពកម្ចាត់ក្លិនក្លៀកពូកែបំផុត
ក្លិនក្លៀកបណ្តោលមកពីក្រពេញញើសនៅក្រោមក្លៀក និងបាក់តេរីមានការកើនឡើង។ នេះជាជំងឺទូទៅមួយមិនមានផលប៉ះពាល់ដល់សុខភាពឡើយ ប៉ុន្តែវាបានរំខានដល់ជីវិតរបស់នៅប្រចាំថ្ងៃ និងទំនាក់ទំនងរបស់អ្នក។ ប្រសិនបើអ្នកខ្មាស់អៀនមិនហ៊ានជួបជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលនោះទេ អ្នកអាចអនុវត្តតាមវិធីធម្មជាតិវិញក៏មានប្រសិទ្ធភាពដែរ។
១. ក្រូចឆ្មាស្រស់
ក្រូឆ្មាមានរសជាតិជូរ, ត្រជាក់, មានប្រសិទ្ធភាពកាត់បន្ថយកម្ដៅ, ជាថ្នាំសម្លាប់មេរោគ, ប្រឆាំងនឹងការរលាក។ ប្រភពធម្មជាតិនៃទឹកអាស៊ីតនៅក្នុងក្រូចឆ្មា អាចជួយសម្លាប់បាក់តេរីនៅលើស្បែកក្លៀក ហើយអាស៊ីតខ្លាញ់អាចជួយលុបបំបាត់ញើស និងក្លិនក្លៀក។
វិធីសាមញ្ញបំផុត៖ បន្ទាប់ពីងូតទឹក យកក្រូចឆ្មាស្រស់មួយចំណិត ត្រដុសត្រង់ក្លៀកប្រហែលជា ១០នាទី។ បន្ទាប់មកប្រើកូនកន្សែងជ្រក់ទឹកក្តៅឧណ្ឌៗមកជូតសម្អាត។ អនុវត្តជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ឃើញលទ្ធផល។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាលក្លិនក្លៀក គួរតែលាយទឹកក្រូចឆ្មាមួយលីត្រសម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះអាចកាត់បន្ថយកម្ដៅ, បន្សាបជាតិពុលនៅក្នុងរាងកាយ, ជួយកាត់បន្ថយក្លិនខ្លួនដែលបង្កឡើងដោយសារតែក្រពេញញើស។
២. ស៊ុតស្ងោរ
បើយោងតាមឱសថបុរាណស៊ុតស្ងោរមានប្រសិទ្ធភាពក្នុងការព្យាបាលក្លិនក្លៀកខ្លាំងណាស់។ ប្រសិនបើបានអនុវត្តម្តងហើយ ម្តងទៀតអ្នកនឹងមានអារម្មណ៍ថា ក្លិនក្លៀនត្រូវបានបាត់បង់យ៉ាងលឿន។
យកស៊ុតពីគ្រាប់មកស្ងោរឲ្យឆ្អិន រួចបកសំបកចេញទាន់នៅក្តៅៗ ហើយខ្ចប់នឹងកូនកន្សែងមួយដើម្បីលុញនៅក្រោមក្លៀកទាល់តែស៊ុតត្រជាក់ទើបឈប់។ អនុវត្តបែបនេះឱ្យបានទៀងទាត់អ្នកនឹងទទួលបានផល។
៣. ខ្ញីស្រស់
ខ្ញីស្រស់អាចជួយការពារការបែបញើសក្លៀក និងជួយឲ្យក្លៀកស្ងួតបានយូរ។ តើគួរតែប្រើយ៉ាងម៉េច? អ្នកគ្រាន់តែប្រើទឹកខ្ញីស្រស់យកទៅជូតសម្អាតក្លៀកឱ្យបានរៀងរាល់ថ្ងៃ ដើម្បីជួយឱ្យស្បែកក្រោមក្លៀកស្ងួត និងមានក្លិនល្អឡើងវិញ៕
ស្វាមីទាំងឡាយ ហាមនិយាយពាក្យទាំងនេះដាច់ខាតនៅពេលភរិយាកំពុងពពោះ

1 . បងមិនយល់សោះ មិនដឹងថាអូនឯងមានអារម្មណ៍នឿយហត់អីក៏ច្រើនសម្បើមម្ល៉េះ!
ការពិតទៅលោកប្តីជាច្រើននាក់ប្រហែលជាមិនយល់ ឬមិនដឹងមែនហ្នឹងឯងថា គ្រាន់តែមានផ្ទៃពោះសោះ ហេតុអីបានភរិយាមានអារម្មណ៍នឿយហត់អីក៏ខ្លាំងម្ល៉េះ? តែពេលនេះសូមជ្រាបទៅថា ដោយសារតែអ័រម៉ូនដែលរាងកាយបញ្ចេញមកដែលធ្វើឱ្យស្ត្រីមានផ្ទៃពោះមានអារម្មណ៍ថា ហត់នឿយ ចង់តែគេងសម្រាកនោះ វាបុកមកតែលើភរិយាតែម្នាក់ឯង វាជារឿងដែលពិបាកអធិប្បាយពន្យល់ឱ្យអ្នកណាដឹងបានណាស់ ដូច្នោះ ស្វាមីសូមកុំនិយាយពាក្យនេះទៅភរិយាអី។
2 . ឃើញពោះអូនឯងចេះតែធំឡើងៗអ៊ីចឹង បងខ្លាចដល់ហើយ...
សម្តីនេះអាចធ្វើឱ្យភរិយាមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគួរឱ្យខ្លាច និងមានអារម្មណ៍ថា ឯកាគ្មានអ្នកយល់ចិត្ត ដែលអារម្មណ៍បែបនេះមិនល្អទាល់តែសោះសម្រាប់ស្ត្រីមានផ្ទៃពោះ តែសូមស្ត្រីជាភរិយាទាំងឡាយកុំយកពាក្យសម្តីនោះមកទុកដាក់ក្នុងចិត្តអី ព្រោះការពិតទៅ លោកប្តីគ្រាន់តែប្រើពាក្យខុសប៉ុណ្ណោះ ដោយសារលោកប្តីប្រហែលជារំភើបជាមួយនឹងការមានបុត្រលើកនេះខ្លាំងពេក ទើបចេះតែលួចសម្លឹងមើលពោះរបស់ភរិយាដែលចេះតែធំឡើងជារឿយៗ ដោយចិត្តនឹកកង្វល់បារម្ភប៉ុណ្ណឹងឯង។
3 . ហេតុអីបានអូនឯងចេះតែយំញឹកញាប់ម្ល៉េះ?
ការពិតទៅស្វាមីមិនគួរនិយាយពាក្យនេះទេ តែគួរត្រេកអរទៅវិញទេ ដែលមិនបានប៉ះនឹងអារម្មណ៍ដែលប្រែប្រួលទៅមកដោយសារតែអ័រម៉ូនដូចភរិយានោះ ព្រោះនៅពេលតាំងគភ៌ រាងកាយ និងអ័រម៉ូនក្នុងរាងកាយនឹងប្រែប្រួលរហ័សណាស់ បន្តិចអ៊ីចេះ បន្តិចអ៊ីចុះ ជួនកាលចង់នៅតែម្នាក់ឯង អផ្សុក ខូចចិត្ត បាក់ទឹកចិត្ត យំខ្សឹកខ្សួល ត្រេកអរ រំភើប គឺអារម្មប្រែប្រួលទៅមកគ្រប់ពេលវេលា។ លោកប្តីមិនចាំបាច់ធ្វីអ្វីច្រើនទេ បើឃើញភរិយាស្ថិតក្នុងអារម្មណ៍បែបនោះ គ្រាន់តែដើរចូលទៅឱបភរិយា ហើយលួងលោមទៅ តែប៉ុណ្ណឹងអាការភរិយានឹងបានធូរស្រាលវិញហើយ។
4 . អាការចង់ញ៉ាំនេះ ចង់ញ៉ាំនោះរបស់អូនឯងកំពុងធ្វើឱ្យបងជិតឆ្កួតហើយ
អូយ!! កុំនិយាយឱ្យសោះអាពាក្យហ្នឹង ព្រោះវានឹងធ្វើឱ្យភរិយាមានអារម្មណ៍ស្អប់លោកប្តីភ្លាមតែម្តង។ ដូចអ្នកគ្រូ ឆវី បានប្រាប់ពីខាងដើមរួចមកហើយថា អ្វីជាច្រើនយ៉ាងដែលភរិយាធ្វើប្លែកៗ ឬចង់ញ៉ាំអីបែបប្លែកៗក្នុងអំឡុងពេលមានគភ៌នោះ គឺជារឿងរបស់អ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ឡើងចុះៗទាំងអស់ ដូច្នេះសម្រាប់លោកប្តី អ្វីដែលភរិយាចង់បាន ក៏រកៗមកឱ្យទៅ បើសិនវាមិនលើសពីសមត្ថភាពខ្លួននោះ។
5 . យប់ថ្មើរហ្នឹងហើយ អូននៅចង់ញ៉ាំទៀតឬ?
គឺមនុស្សមានពោះ មានពុង ច្រើនតែភ្ញាក់គ្រប់ពេលវេលា មិនទៀងទាត់ ហើយពេលភ្ញាក់ឡើង ក៏អាចនឹងឃ្លាន ដែលបើសិនជានៅក្នុងផ្ទះមិនបានត្រៀមអ្វីទុកញ៉ាំផងនោះ វាគឺជាភារកិច្ចរបស់លោកប្តីដែលនឹងត្រូវចេញទៅរកចំណីអាហារមកឱ្យភរិយាហើយ ដូច្នេះចូរកុំរអ៊ូ ព្រោះអាការឃ្លាននេះ ឃ្លាននោះមិនចេះចប់នេះ គឺដោយសាររាងកាយរបស់ភរិយា និងកូនក្នុងផ្ទៃកំពុងត្រូវការហើយ៕
ហេតុអ្វីបានទារកចូលចិត្តញញឹមពេលគេងលក់?
ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់ មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។
កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
ទារកក្នុងអំឡុង 0 - 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។
ទារកក្នុងអំឡុង 2 - 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។
ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។
កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕
វិធីបំបាត់អាការហឹរ
លទ្ធផលទទួលបាន : មិនបានជួយឱ្យអ្នកបាត់ហឹរឡើយ ផ្ទុយទៅវិញការផឹកទឹករឹតតែធ្វើឱ្យភាពហឹរសាយភាយពេញមាត់កាន់តែខ្លាំងឡើង ។
វិធីបំបាត់អាការហឹរ :
1 . ទទួលទានបាយ នំប៉័ង ឬផឹកទឹកដោះគោ បន្ទាប់ពីនោះសឹមបៀមស្ករគ្រាប់ ព្រោះភាពផ្អែមរបស់ស្ករគ្រាប់នឹងជួយបឺតយកសារធាតុ ឃែបសាយស៊ីន(Capsaicin)ដែលជាអ្នកធ្វើឱ្យកើតភាពហឹរក្តៅក្រហាយពេលអណ្តាត ឬអវយវៈណាមួយប៉ះនឹងសាច់ម្ទេស ។
2 . ផឹកទឹកក្រូចឆ្មារ ឬទឹកផ្លែប៉េងប៉ោះស្រស់ៗ នឹងជួយបំបាត់អាការហឹរបាន ព្រោះសារជាតិអាស៊ីតជូរនឹងទៅបញ្ចេញប្រតិកម្ម ធ្វើឱ្យភាពហឹរបញ្ចេញឥទ្ធិពលបានតិចជាងប្រក្រតី៕
Subscribe to:
Posts
(
Atom
)